ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​យក​ជើងឯក​កីឡាវាយកូនគោល​លើក​ទី​២

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken ដែល​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្ដរជាតិ​មានគុណ​ភាព​ខ្ពស់​លេខ​១ ក្នុង​ពិភពលោក បាន​បង្ហាញ​ពី​ភាព​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​វិស័យ​កីឡាវាយកូន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken ដែល​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្ដរជាតិ​មានគុណ​ភាព​ខ្ពស់​លេខ​១ ក្នុង​ពិភពលោក បាន​បង្ហាញ​ពី​ភាព​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​វិស័យ​កីឡាវាយកូនគោល​របស់​កម្ពុជា តាម​រយៈ​ការ​រៀបចំ​ការ​ប្រកួត​យក​ជើងឯក​កីឡាវាយកូនគោល​លើក​ទី​2 កាលពី​ថ្ងៃ​ទី​2 ខែធ្នូ នៅ​ក្លិប Garden City Golf ។

កំពូល​កីឡាករ​វាយកូនគោល​ប្រចាំ​ប្រទេស​ចំនួន​ជាង​ប៉ែតសិប​នាក់ រួម​ទាំង​ពាណិជ្ជករ​មានកេរ្តិ៍ឈ្មោះ និង​កីឡាករ​ល្បី​ៗ បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍រ​ប្រកួត​យក​ជើងឯក​កីឡាវាយកូនគោល​លើក​ទី​2 របស់​ស្រា​បៀរ Heineken  ដែល​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ល្បី​មួយ​ក្នុង​កម្មវិធី​កីឡាវាយកូនគោល​របស់​ប្រទេស​កម្ពុជា​។

ទម្រង់​លេង​កីឡាវាយកូនគោល​នេះ គឺ​ទម្រង់​ប្រព័ន្ធ Modified Perioa handicap system ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​យក​ជើងឯក​កីឡា​វាយកូនគោល​នេះ​។ ការ​ប្រកួត​នេះ បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ក្លិប Garden City Golf  ចាប់ពី​ម៉ោង 12:30 ថ្ងៃត្រង់​រហូត​ដល់​ម៉ោង​5​ល្ងាច​។

ដើម្បី​អបអរ​ចំពោះ​ជ័យ​លា​ភី​កីឡាវាយកូនគោល​នៅ​ថ្ងៃ​នោះ ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច និង​ប្រគល់​រង្វាន់​ត្រូវ​បាន​រៀបចំ​នៅ​សណ្ឋាគារ​សុខា ចាប់ពី​ម៉ោង​6​ល្ងាច​តទៅ​ដូច្នេះ​កីឡាករ​វាយកូនគោល​អាច​សម្រាក និង​រីករាយ​ក្រេប​រសជាតិ​នៃ​ស្រា​បៀរ Heineken ព្រមទាំង​ប្រកាស​ជា​ផ្លូវការ​នូវ​ឈ្មោះ​កីឡាករ​ទទួល​ជ័យ​លា​ភី​ជើងឯក​។ រង្វាន់​ជា​ច្រើន​ត្រូវ​បាន​ចែក​ជូន​ដូច​ជា iPads, iPhones, រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់​ស្រា​បៀរ Heineken ព្រមទាំង​សម្លៀក​បំពាក់​ម៉ាក​សញ្ញា FJ​។

កីឡាករ​ទទួល​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​យក​ជើងឯក​កីឡាវាយកូនគោល​លើក​ទី​2 របស់​ស្រា​បៀរ Heineken គឺ​លោក Thomas Lim ដែល​ទទួល​ការ​ទះដៃ​អបអរសាទរ​ដោយ​កីឡាករ​វាយកូនគោល​ផ្សេង​ទៀត​ចំពោះ​សមត្ថភាព​ឆ្នើម​របស់​គាត់​។