ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្តីទាំងប្រពន្ធ​ យក​​កូនបង្កើត​​៣​នាក់ទៅលក់ ដើម្បី​​​ហ្គេ​ម

7 ឆ្នាំ មុន

ចិន​ ៖ តាម​ប្រភព​ពី​ Viral4real ​​ថា មាន​ប្តី​-ប្រពន្ធ​មួយគូ​​បាន​យក​កូនបង្កើត​​​៣​នាក់​របស់​ពួក​គេ​ទៅ​លក់​​ក្នុង​តម្លៃ​ទាប ដើម្បី​បាន​លុយ​​ទុក​លេង​ហ្គេ​ម​ព្រោះថា ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​មនុស្ស​ញៀន​ហ្គេ​ម​​កុំព្យូទ័រ​ ។

ចិន​ ៖ តាម​ប្រភព​ពី​ Viral4real ​​ថា មាន​ប្តី​-ប្រពន្ធ​មួយគូ​​បាន​យក​កូនបង្កើត​​​៣​នាក់​របស់​ពួក​គេ​ទៅ​លក់​​ក្នុង​តម្លៃ​ទាប ដើម្បី​បាន​លុយ​​ទុក​លេង​ហ្គេ​ម​ព្រោះថា ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​មនុស្ស​ញៀន​ហ្គេ​ម​​កុំព្យូទ័រ​ ។

លោក Li Lin និង​អ្នកស្រី Li Juan បាន​លក់​កូន​ទី​ពីរ​របស់​ពួក​គេ​ក្នុង​តម្លៃ​ទាប​បំផុត ​​គឺ​ត្រឹមតែ​៥០០​ដុល្លារ​សហរដ្ឋអាមេរិក ​។ចំណែក​ឯ​កូន​ទី​មួយ និង​កូនពៅ លក់​បាន​ប្រហែល​៤,៦០០​ដុល្លា​រ​សហរដ្ឋអាមេរិក ក្រោយ​ពី​លក់​កូន​ទី​ពីរ​បាន​​ភ្លាម ​។ មូលហេតុ​នៃ​ការ​លក់​​នេះ គឺ​មក​ពី​ការ​​ចំណាយ​ទៅ​លើ​ហ្គេ​ម​របស់​លោក Lin និង​អ្នកស្រី Juan មានការ​កើនឡើង ដែល​ធ្វើ​ឲ្យ​ពូក​គេ​ទាំង​២នាក់ លក់​កូន​​យក​​លុយ ​។

ប្តី​-ប្រពន្ធ​ចិត្តសាហាវ ដែល​វក់​នឹង​ហ្គេ​ម​ទាំង​ពីរ​នាក់​ខាងលើ​បាន​ជួប​គ្នា​ដំបូង​នៅ​កន្លែង​លេង​ហ្គេ​មនោះ កាលពី​ឆ្នាំ​២០០៧ ហើយ​ដល់​ពេល​យូរ​ៗ​ទៅ​ក៏​ទៅ​រស់នៅ​ជាមួយ​គ្នា​ ។ ពេល​ដែល​រស់នៅ​ជាមួយ​គ្នា ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចំណាយពេល​លើ​ការ​លេង​ហ្គេ​ម​កុំព្យូទ័រ​ទាំងស្រុង​ ។ កាលពី​ឆ្នាំ​២០០៨ ប្តី​ប្រពន្ធ​ញៀន​ហ្គេ​ម​មួយគូ​នេះ បាន​បង្កើតកូន​ទី​មួយ ហើយ​ទុក​វា​ចោល ដោយ​យក​ពេល​ទៅ​លេង​ហ្គេ​ម​​ជំនួស​វិញ​ ។

រឿងរ៉ាវ​លក់​កូន​របស់​អ្នក​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​បែកធ្លាយ​ ដោយសារ​ម្តាយ​ខាង​ប្តី​ទៅ​ប្តឹង​ប៉ូ​លិស ។ នៅ​ពេល​ប៉ូ​លិស​​សួរ​រក​ហេតុ​ផល​​ពី​ការ​សម្រេចចិត្ត​លក់​​កូននេះ ត្រូវអ្នក​ទាំង​ពីរ​និយាយ​​ទាំង​​មិន​ខ្វល់ថា «​ពួក​យើង​មិន​ចង់​ចិញ្ចឹម​ពួក​វា ​។ ពួក​យើង​គ្រាន់តែ​ចង់​លក់​​ពួក​វា ដើ​ម្បី​បាន​លុយ​ខ្លះ» ។