ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចរចា​កិច្ចព្រមព្រៀង RCEP បង្កើន​ល្បឿនខណៈ TPP ដួល​រលំ

7 ឆ្នាំ មុន

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំង​១៦ បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៦ កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) ដែល​នឹង​ធ្វើ​សមាហរណកម្ម​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំង​១៦ បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៦ កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) ដែល​នឹង​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ក្នុង​តំបន់ ជាមួយ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​សរុប​ស្មើនឹង​២១,៤​ទ្រី​លាន​ដុល្លារ ។

ប្រធាន​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម RCEP លោក Iman Pambagyo ថ្លែង​ថា កិច្ចការ​ធំ​ជាងគេ​ក្នុង​ការ​ចរចា​នេះ នឹង​ប្រារព្ធ​នូវ​ការ​តាំងពិព័រណ៍​នៅ Tangerang រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​ស្វែងរក​តុល្យភាព​ដ៏​ស័ក្តិសម​រវាង​ផលប្រយោជន៍​របស់​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន ដែល​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ ។ លោក​ថ្លែង​ថា ៖ « ពួក​យើង​កំពុងធ្វើការ​លើ​វា ។ វា​ត្រូវការ​ភាព​បត់បែន​យ៉ាង​ខ្លាំង​ពី​ភាគី​ទាំងអស់​ដើម្បី​សម្រេច​ផលប្រយោជន៍ និង​ការ​ខូចខាត​របស់​ខ្លួន » ។

កិច្ចព្រមព្រៀង RCEP មានការ​ចូលរួម​ដោយ​ដៃគូ​ធំ​ៗ​ទាំង​៦​របស់​អាស៊ាន​គឺ ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង និង​នូ​វែ​ល​សេ​ឡង់ ។ កិច្ចព្រមព្រៀង​នេះ​មាន​សារសំខាន់​ដូច​គា្ន​នឹង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ TPP អាច​នឹង​ត្រូវ​បាន​រំសាយ​ចោល បន្ទាប់​ពី​ជ័យជម្នះ​របស់​លោក Donald Trump ដែល​ជា​អ្នកគាំទ្រ​គំនិត​ការពារ​និយម​ទាក់ទិន​នឹង​ពាណិជ្ជកម្ម ។

ដោយ​ចាក់​បញ្ចូល​ភាព​ជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់ ប្រទេស​ចិន​និយាយ​ថា ពួក​គេ​មាន​គោលបំណង​សម្រេចការ​ចរចា​លើ​កិច្ចព្រមព្រៀង RCEP ឲ្យ​បាន​ឆាប់រហ័ស ៕