ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Oppo R9S មាន​សមត្ថភាព​ពិសេស

7 ឆ្នាំ មុន

ក្រុមហ៊ុនទូរស័ព្ទ Oppo ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ក្នុង​ការ​ផលិត​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្តើង​ស្រាល និង​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ទូរស័ព្ទ ។ តួយ៉ាង​ដូច​ជា​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ឈ្មោះ Oppo R9S នេះ​ជាដើម​។

ក្រុមហ៊ុនទូរស័ព្ទ Oppo ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ក្នុង​ការ​ផលិត​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្តើង​ស្រាល និង​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ទូរស័ព្ទ ។ តួយ៉ាង​ដូច​ជា​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ឈ្មោះ Oppo R9S នេះ​ជាដើម​។ ម៉ូ​ដែល​ថ្មី​នោះ​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​កាមេរ៉ា និង​កម្លាំង​ថ្ម​ដ៏​ខ្លាំង​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​វៃឆ្លាត​មួយ​នេះ​បាន​យូរ ។

Oppo R9S មាន​អេ​ក្រង់ 5.5 អ៊ី​ញ​ប្រភេទ AMOLED វា​មាន​ស៊ី​ម​ពីរ មាន​បំពាក់​កាមេរ៉ា 16MP ទាំង​ខាង​មុខ និង​ខាងក្រោយ  និង​មាន​ទម្ងន់ 145g មាន​រ៉េ​ម 4G និង​មាន​អង្គ​ចង​ចាំ 64GB  ហើយ​អាច​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់ 256GB និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android OS, v6.0.1 (Marshmallow) និង​មាន CPU ប្រភេទ Octa-core 2.0 GHz Cortex-A53 ។

Oppo R9S ក៏​មាន​បំពាក់​បច្ចេកវិទ្យា GPS និង​សាក​ថ្ម​បាន​ឆាប់រហ័ស តែ​គ្មាន​វិទ្យុ​ទេ ។ ជា​ប្រភេទ​ទូរស័ព្ទ Photo/Video Editor និង​ជា​ប្រភេទ Document viewer ។
ដោយសារ​សមត្ថភាព​កាមេរ៉ា​មុខក្រោយទំហំ​ធំ​ដូច​គ្នា​នោះ បានជា​ក្រុមហ៊ុន Oppo ធានា​ថា សម្រាប់​ការ​ថត Selfies ជាមួយ និង​កាមេរ៉ា​របស់​ខ្លួន​គឺ​ច្បាស់​ស្អាត​ល្អ ។ វា​មាន​តួ​ស្រោបដោយ​បន្ទះ​លោហៈ និង​មាន​កម្លាំង​ថ្ម​3010mAh ព្រមទាំង​មាន​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ផង​ដែរ ។

សម្រាប់​ម៉ូ​ដែល Oppo R9S នេះ​មាន​បី​ពណ៌ គឺ​ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​មាស​ផ្កាឈូក ៕