ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុហក់ឪពុក-ម្តាយថា មកធ្វើការរោងចក្រ ​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​លក់ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៤​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពួក​គេ​កំពុង​ពពាក់ពពូន​គ្នា​ជក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​០៨ ធ្នូ ដោយ​កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន សហការ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​ត្រពាំង​គង ។

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​លក់ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពួក​គេ​កំពុង​ពពាក់ពពូន​គ្នា​ជក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​០៨ ធ្នូ ដោយ​កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​ត្រពាំង​គង ។

មុខសញ្ញា​ម្នាក់​ឈ្មោះ​ចាន់ ពុ​ទ​ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្ថិត​នៅ​ចំណុច​តាម​ផ្លូវ ក្នុងភូមិ​ចំងាយ​300​ម៉ែត្រ ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ដកហូត​ម្សៅ​ក្រាម​ពណ៌​.​ស សង្ស័យ​ថា គ្រឿងញៀន​មួយ​កញ្ចប់​មធ្យម ទូរស័ព្ទ​ដៃ​២​គ្រឿង​នៅ​នឹង​ខ្លួន​ជនសង្ស័យ ។ បន្ទាប់​មក សមត្ថកិច្ច​របស់​លោក​បាន​បន្ត​ទៅ​ឆែក​ផ្ទះ​ជនសង្ស័យ​ជា​បន្ត​ទៀត ដោយ​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ទៀត នៅ​ចំណុច​ផ្ទះ​មុខ សញ្ញា​ខាងលើ​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​មុខសញ្ញា​ជក់​ម្នាក់​ឈ្មោះ​ភី ស្រី​ដា បាន​និយាយ​ថា នាង​ពិតជា​មានការ​សោកស្តាយ​ណាស់ ដោយ​បាន​ប្រព្រឹត្ត​ខុស ច្បាប់​បែប​នេះ ។ ការ​ដែល​មក​ធ្វើការ​នៅ​ក្លិប​ឌី​ស​ស្កូ​ពេជ្រនិល​នេះ ឪពុក​ម្តាយ​បងប្អូន​មិន​បានដឹងរឿង​​នោះ​ទេ គឺ​ដឹង​តែ​នាង​មក​ធ្វើ​ការ​រោងចក្រ​តែ​ប៉ុណ្ណោះ​។

នាង​បន្ត​ថា នាង​ចាប់ផ្តើម​ចេះ​ជក់​ថ្នាំ​នៅ​ពេល​ដែល​មាន​ភ្ញៀវ​មក​រាំ ហើយ​គេ​មាន​ថ្នាំ​ចេះ​តែ​ហៅ​នាង​ឱ្យ​សាក​ដល់​សាក​យូរ​ៗ​ទៅ​ជាប់​ខ្លួន​កាន់តែ​ជ្រៅ​ដក​មិន​រួច​សោះ ។ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពេល​ដែល​ណាត់គ្នា​មក​ទិញ​ថ្នាំជក់​ហើយ​ពេល​កំពង់​ជក់​ក៏​ត្រូវ​សមត្ថកិច្ច​ចូល​មក​ចាប់​តែ​ម្តង​។