ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អង្គការ NASAចោទ​ចិន​ថា អាច​នឹង​កាន់ កា.ប់​ឋាន​ព្រះ​ចន្ទ

1 ឆ្នាំ មុន

មហា​យក្ស​ចិន​បាន​ច្រាន​ចោលការ​ព្រមាន​ពី​ប្រធាន​អង្គការ​ណា​សា (NASA) ដែល​ចោទ​ថា​ ចិន​អាច​នឹង​កាន់កាប់​ឋាន​ព្រ​ចន្ទ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យោធា​ចិន ដោយ​លើក​ឡើង​ថា​ ចិន​តែងតែ​អំពាវនាវ​ឲ្យ​មានការ​កសាង​សហគមន៍​ប្រជាជាតិ​នៅ​ទី​អវកាស​។ ចិន​បាន​បង្កើន​ល្បឿន​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការ​រុករក​ឋាន​ព្រះ​ចន្ទ​។ ចិន​បាន​ចុះ​ចត​យាន្ត​គ្មាន​មនុស្ស​បើក​ជា​លើក​ដំបូង​នៅ​ឋាន​ព្រះ​ចន្ទ​នៅ​ក្នុង​ឆ្នាំ២០១៣និង​រំពឹង​ថា​…

មហា​យក្ស​ចិន​បាន​ច្រាន​ចោលការ​ព្រមាន​ពី​ប្រធាន​អង្គការ​ណា​សា (NASA) ដែល​ចោទ​ថា​ ចិន​អាច​នឹង​កាន់កាប់​ឋាន​ព្រ​ចន្ទ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យោធា​ចិន ដោយ​លើក​ឡើង​ថា​ ចិន​តែងតែ​អំពាវនាវ​ឲ្យ​មានការ​កសាង​សហគមន៍​ប្រជាជាតិ​នៅ​ទី​អវកាស​។

ចិន​បាន​បង្កើន​ល្បឿន​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការ​រុករក​ឋាន​ព្រះ​ចន្ទ​។ ចិន​បាន​ចុះ​ចត​យាន្ត​គ្មាន​មនុស្ស​បើក​ជា​លើក​ដំបូង​នៅ​ឋាន​ព្រះ​ចន្ទ​នៅ​ក្នុង​ឆ្នាំ២០១៣និង​រំពឹង​ថា​ នឹង​បា​.​ញ់​បង្ហោះ​រ៉ុក្កែត​ដែល​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ព្រះ​ចន្ទ​នៅ​បំណាច់​ទសវត្ស​នេះ​។

«យើង​ត្រូវ​តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែល​ថា​ចិន​កំពុង​ចុះ​ចត​នៅ​លើ​ព្រះ​ច័ន្ទ និង​និយាយ​ថា​៖ វា​ជា​របស់​យើង​ហើយ​ឥឡូវនេះ សូមអ្នក​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​»។ នេះ​ជា​ការ​ថ្លែង​របស់​លោក Bill Nelson ប្រាប់​កាសែត​អា​ឡឺ​ម៉​ង Bild នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។

ប្រធាន​ភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​និយាយ​ថា កម្មវិធី​អវកាស​របស់​ចិន​គឺជា​កម្មវិធី​យោធា ហើយ​ចិន​បាន​លួចគំនិត និង​បច្ចេកវិទ្យា​ពី​ប្រទេស​ផ្សេង​ៗ​។ ប៉ុន្តែ​ការ​ចោទប្រកាន់​របស់ NASA ត្រូវ​បាន​ចិន​បដិសេធ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian និយាយ​ថា «​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រធាន​រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​អា​មេ​រិ​ក មិន​អើពើ​នឹង​ការ​ពិត និង​និយាយ​ដោយ​មិន​ទទួលខុសត្រូវ​អំពី​ប្រទេស​ចិន» ។

«ភាគី​អា​មេ​រិ​កបាន​បង្កើត​ឡើងជា​និច្ច​នូវ​យុទ្ធនាការ​លាប​ពណ៌​ប្រឆាំង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​អវកាស​ធម្មតា និង​សម​ហេតុផល​របស់​ចិន ហើយ​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​លើក​ឡើង​ដែល​មិន​ទទួលខុសត្រូវ​បែប​នេះ​»។

អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់​ថា ចិន​តែ​ជំរុញ​ការ​កសាង​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ​នៅ​លំហរ​អាកាស និង​ប្រឆាំង​ចំពោះ​ការ​បំពាក់​អា​វុ​.​ធ និង​ការ​ប្រណាំង​ស​ព្វា​វុ​.​ធ​នៅ​ទី​អវកាស​។

សូម​បញ្ជាក់​ថា ក្រោម​កម្មវិធី Artemis អង្គការ​ណា​សា​គ្រោង​នឹង​បញ្ជូន​បេស​កម្ម​នាវិក​ទៅ​កាន់​គន្លង​ព្រះ​ច័ន្ទ​នៅ​ក្នុង​ឆ្នាំ ២០២៤ និង​ធ្វើការ​ចុះ​ចត​នៅ​ជិត​ប៉ូ​ល​ខាងត្បូង​នៅ​ឆ្នាំ ២០២៥​។ ចំណែក​ចិន​វិញ​គ្រ​ផង​នឹង​បញ្ជូន​បេសកកម្ម​ទៅ​កាន់​ប៉ូ​ល​ខាងត្បូង​របស់​ព្រះ​ច័ន្ទ​នៅ​ក្នុង​ទសវត្សរ៍​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ