ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​១៩​នាក់ ដកហូត​ថ្នាំ​៦​កញ្ចប់ និង​វត្ថុ​តាង ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ក្រុម​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១៩​នាក់ ក្នុង​ស្រី​៤​នាក់  និង​ដកហូត​បាន​ថ្នាំ​៦​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​។

ប្រតិបត្តិការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​សំណង់​មិន​រៀបរយ ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​លេខ​៤៧៨ កែង​១២៣ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។
លោក អ៊ី​វ ភា​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្រោយ​ប្រតិបត្តិការ​កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ក្រាម​ស​ថ្លា​៦​កញ្ចប់ ជញ្ជីង​១ ដាវ​៤​ដើម ស្លាក​លេខ​ម៉ូតូ​៣ ម៉ូតូ​៥​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ន​ទៀត​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕