ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នក​ញៀន​ថ្នាំ​បញ្ជូន​ទៅ​តុលាការ​ទៀត​ហើយ នៅ​ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នៅ​សារធាតុ​ញៀន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នៅ​សារធាតុ​ញៀន នៅ​ក្នុង​ក្រុង​សៀមរាប​រយៈពេល​២​ថ្ងៃ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ បានជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេង​គ្នា រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​។  ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច សង្កាត់​ស្ល​ក្រាម សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​នោះ​មាន ទី​១/​ឈ្មោះ ម៉ា​ន បូ​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប (​ជួញដូរ​) ទី​២/​ឈ្មោះ អ៊ួ​ច សុ​ភ័​ណ្ឌ ហៅ​បង​៦៣ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប (​ជួញដូរ​) ទី​៣/​ឈ្មោះ ឈ​ន់ ដេ​វី​ឌ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប (​ប្រើប្រាស់​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤/​ឈ្មោះ លី វិស័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​០១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​(​ចាត់ចែង​)​។

ចំពោះ អ្នក​ទី​៥/​ឈ្មោះ សូ ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ក្រសាំង សង្កាត​ជ្រាវ ក្រុង​សៀមរាប​(​ប្រើប្រាស់​) និង​ទី​៦/​ឈ្មោះ ខាន់ មេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​គ្មាន រស់នៅ​ភូមិ​ក្រសាំង សង្កាត​ជ្រាវ ក្រុង​សៀមរាប​(​ប្រើប្រាស់​) កម្លាំង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​។  ក្រោយ​ពី​ធ្វើការ​ឃាតខ្លួន ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មី​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ​ទំងន់​៣,៤​ក្រាម​ទាំង​សំបក​, -​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​, -​ម៉ូតូ​ចំនួន​០២​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៦​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន​(​ក្នុង​នោះ​២​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​)​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕