ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ចាប់ពីថ្ងៃទី៦ ដល់១២ កក្កដា កម្ពុជានឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៦-១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៦-១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៥ កក្កដា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កើតឡើង​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ជាមួយ​និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​ធនធានទឹក​ក៏​បាន​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ទន្ទឹម​នោះ​ក៏​អាច​មាន​កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ ។ ដោយឡែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ទន្ទឹម​នោះ​ក៏​អាច​មាន​កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ ។ ចំណែក​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រមទាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ