ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រយៈហ្វេសប៊ុក ​​ទៅ​សង្គ្រោះដល់ទីវត្តអារ៉ាម​ ដែលខ្វះ​ចង្ហាន់ហើយ​ ​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ ដោយ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម Facebook ស្តី​ពី​ទិដ្ឋភាព​ព្រះសង្ឃក្នុង​វត្ត​មង្គល​បពិត្រ ដែល​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ចង្ហាន់ ​ស្ថិត​នៅ​ក្នុងភូមិ​កន្លង់ជុំ ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ធ្នូ ​លោក​ម៉ឹង ពន្លក ប្រធាន​សមាគមចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​ដឹកនាំ​សមាជិក​-​សមាជិកាសាខា​ខេត្តកំពង់ស្ពឺ រួម​ទាំង​សមាជិក​-​សមាជិកា

ខេត្តកំពង់ស្ពឺ​ ៖ ដោយ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម Facebook ស្តី​ពី​ទិដ្ឋភាព​ព្រះសង្ឃក្នុង​វត្ត​មង្គល​បពិត្រ ដែល​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ចង្ហាន់ ​ស្ថិត​នៅ​ក្នុងភូមិ​កន្លង់ជុំ ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ធ្នូ ​លោក​ម៉ឹង ពន្លក ប្រធាន​សមាគមចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​ដឹកនាំ​សមាជិក​-​សមាជិកាសាខា​ខេត្តកំពង់ស្ពឺ រួម​ទាំង​សមាជិក​-​សមាជិកា​ថ្នាក់​កណ្តាល នាំ​យក​អំណោយ​មនុស្សធម៌ប្រគេន​ជូន​ព្រះសង្ឃ​ ដែល​គង់នៅ​ក្នុង​វត្ត​នេះ​ចំនួន​៣០​អង្គ និង​កូនសិស្សលោក​ចំនួន១០​នាក់ ដើម្បី​ជា​ការ​ជួយ​សម្រួល​ទៅ​ដល់​ភាព​អត្តខាត់​របស់​ព្រះសង្ឃ និង​កូនសិស្សលោក​ដែល​គង់នៅ​ក្នុង​វត្ត​នេះ ​។

អំណោយ​ដែល​លោកម៉ឹង ពន្លក បាន​យក​មក​ប្រគេន​​ព្រះសង្ឃនៅ​​វត្ត​មង្គល​បពិត្រ រួម​មាន​អង្ករ​១​តោន​, មី​យើង៥០​កេស​, ត្រីខ​កំប៉ុង​៥​កេស​, ទឹកត្រី​១០​ឡូ​​​, ទឹក​ស៊ីអ៊ីវ១០​ឡូ​,​ អំបិល​២​បាវ​, ប៊ី​ចេ​ង​២៥​គីឡូក្រាម​, ស្ករ.ស​២៥​គីឡូ​, ប្រេងឆា​២​ធុង​, ទឹក​សុទ្ធ​៥០​
យួរ​ និង​ថវិកា​២,០០០.០០០​រៀល​ ។

ជាមួយ​គ្នា​នេះ លោកម៉ឹង ពន្លក ក៏​បាន​ពាំនាំអំណោយ​មនុស្សធម៌​របស់លោកស្រីហ៊ុន ម៉ា​ណា អគ្គ​នាយិកានៃ​អគ្គនាយកដ្ឋាន វិទ្យុ និង​ទូរទស្សន៍បាយ័ន រួម​មាន​ទឹកដោះគោ​ខាប់​ចំនួន៨​កេស និង​សាប៊ូ​ដុស​ខ្លួន​ចំនួន៤​កេស ជូន​ទៅ​ដល់​វត្ត​មង្គល​បពិត្រ តាម​រយៈ​ក្រុមការងារចលនា​យុវជន​កម្ពុជាក្រុម​១៥៧ផង​ដែរ​ ។