ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥នាក់ ត្រូ​វ​ឃាត់ខ្លួន ក្នុងនោះ ​ម្នាក់បញ្ជូន​ទៅផ្តាច់គ្រឿងញៀ.ន​ និង ៤នាក់ បញ្ជូនទៅតុលាការ​​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ក្រោយពីបានទទួលព័ត៌មានពីអាណាព្យាបាលរាយការណ៍ដល់សមត្ថកិច្ច កាលថ្ងៃទី០៣  ខែកក្កដា ឆ្នាំ២០២២  នៅវេលាម៉ោង ៨ និង ៣៨នាទីព្រឹក កម្លាំងជំនាញ​​គ្រឿងញៀនស្រុកពេជ្រាដា…

ខេត្តមណ្ឌលគិរី៖ ក្រោយពីបានទទួលព័ត៌មានពីអាណាព្យាបាលរាយការណ៍ដល់សមត្ថកិច្ច កាលថ្ងៃទី០៣  ខែកក្កដា ឆ្នាំ២០២២  នៅវេលាម៉ោង ៨ និង ៣៨នាទីព្រឹក កម្លាំងជំនាញ​​គ្រឿងញៀនស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍ពូជ្រៃ បានចុះបង្ក្រាប ករណីគ្រឿងញៀនចំនួ​ន ០៣ទីតាំង ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់។

 សេចក្តីរាយការណ៍បានឲ្យដឹងថា គោលដៅទី១ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ វត្ថុតាង(គ្មាន)។ ជនសង្ស័យ ទី០១.ឈ្មោះ ឡេង មុន្នីរស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅ​ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន (+) ទី២-ឈ្មោះ ឌី សុម៉ានី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។ វត្ថុតាង រួមមាន ១.ទូរស័ព្ទម៉ាក់ Vivo ពណ៌ទឹកប៊ិច ចំនួនមួយគ្រឿង។

សេចក្តីរាយការណ៍ បន្តថា គោលដៅទី២ ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ  ឈន់ រ៉ី ភេទប្រុស អាយុ ៥៨ឆ្នាំ  រស់នៅភូមិពូតាងឃុំ ពូជ្រែស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។ វត្ថុតាង រួមមាន ១-សារ​ធាតុសង្ស័យថាជាសារធាតុញៀនចំនួន ១កូនកញ្ចប់តូច និង​២-កែវសម្រាប់ជក់ថ្នាំញៀន​ចំនួន១។ ៣-ដែកកេះ ចំនួន៥។ ៤-ទូរស័ព្ទម៉ាក oppo ពណ៌ទឹកមាស ១គ្រឿង។

ចំណែកនៅគោលដៅទី៣ ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ លី ថាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ វត្ថុតាង(គ្មាន) និង២-ឈ្មោះ រ៉ា ថាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+) និងវត្ថុតាង(គ្មាន)។

បើតាមសមត្ថកិច្ច​  ចំពោះឈ្មោះ ឡេង មុន្នីរស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងជំនាញបានបញ្ជូនទៅដាក់នៅក្នុងមណ្ឌល ផ្តាច់គ្រឿងញៀន នៅខេត្តក្រចេះ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ រួចរាល់​។

ចំណែកអ្នកផ្សេងទៀត ក្នុងករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ