ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎! ប្រពន្ធ​មិន​ព្រម… កាត់​លិង្គ​ចោល

7 ឆ្នាំ មុន

ឥណ្ឌា ​៖ តាម​ប្រភព​ព័ត៌មាន Metro ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់បាន​កាត់​ប្រដាប់​ភេទ​ខ្លួនឯង​ចោល ព្រោះ​តែប្រពន្ធ​មិន​ព្រម​ឱ្យ​​រួម​ភេទ​ជាមួយ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ​។

ឥណ្ឌា ​៖ តាម​ប្រភព​ព័ត៌មាន Metro ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់បាន​កាត់​ប្រដាប់​ភេទ​ខ្លួនឯង​ចោល ព្រោះ​តែប្រពន្ធ​មិន​ព្រម​ឱ្យ​​រួម​ភេទ​ជាមួយ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ​។

នៅ​ថ្ងៃ​កើតហេតុនោះ​ លោក Ghasi Ram អាយុ​៣៧​ឆ្នាំ បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ បន្ទាប់​ពី​ផឹកស្រាស្រវឹង ដោយ​​គាត់​​បាន​ចាប់​ផ្តើម​​​ឆេវ​​ឆាវជាមួយ​​ប្រពន្ធសុំ​ទាមទារ​​រួម​ភេទ​ ។ ពេលនោះ ស្ត្រីជា​ប្រពន្ធឈ្មោះ Manjhri Devi អាយុ​៣៤​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គាត់​​អស់​រយៈពេល​១៨​ឆ្នាំ​​មក​ហើយ និងព្រ​ម​​ផ្តល់​កំណើត​​មាន​​​កូនស្រី​​និង​កូនប្រុស​​ផង ​។ ​នាង​​បាន​ជំទាស់ ដោយ​និយាយ​ថា
«​ទេ​» ​។

មួយ​​រំពេច​នោះលោក Ram ​​ជា​ប្តី​ បាន​ដើរ​តាំង​តាំងទៅ​ចង្ក្រាន​បាយ យក​កាំបិត​មក​កាត់​ប្រដាប់​ភេទ​របស់​ខ្លួន ហើយ​ក៏​សន្លប់​បាត់​ស្មារតី ​។ ភ្លាម​ៗ​នោះ ត្រូវ​អ្នក​ជិតខាង​​បាន​ទូរស័ព្ទ​ទៅ​​គ្រូពេទ្យ​នៅ​ក្នុងភូមិ​ឱ្យ​​មក​ជួយ​ព្យាបាល​ ។ តែ​​នៅ​​មិន​ទាន់​ដឹង​នៅឡើយ​ទេថា​ប្រដាប់​ភេទ​​របស់​បុរសរងគ្រោះ​ អា​ចត​ជាប់​បាន​វិញ​ ឬ​អត់ ​។

នៅ​ពេល​​មាន​គេ​​​សួរលោក Ram ​នោះ​គាត់​បាន​និយាយ​ថា​ «​ខ្ញុំ​ពេល​នោះ​ខឹង​ណាស់ ​។ ពួក​យើង​​មិន​ដែល​បាន​រួម​ភេទ​សោះ​ ក្នុង​រយៈពេល​១០​ឆ្នាំ​ជាង​មកនេះ​ ។ នាង​មិន​ដែល​ឱ្យ​​ខ្ញុំ​រួមមេត្រី​ជាមួយ​សោះ​ ក្នុង​កំឡុង​ពេល​១០​ឆ្នាំ​នេះ​ ។ នាង​មិន​ដែល សូ​ម្បី​តែ​មក​អង្គុយ​​ជិត​ខ្ញុំ ហើយ​នាង​តែងតែ​ជំទាស់​នឹង​ការ​ទាមទារ​របស់ខ្ញុំ​ជា​និច្ច​» ។

ដោយឡែក ប្រពន្ធ​របស់ Ram នាង​Manjhri បាន​ប្រាប់​វិញ​ថា​ «​គាត់​តែងតែ​មក​​ដល់​ផ្ទះ​ស្រវឹង​រាល់​យប់ ហើយ​មិន​ដែល​ស្តាប់​​តាម​ខ្ញុំ​អ្វី​បន្តិច​​ទេ ហើយ​ក៏​មិន​ដែល​ខ្វល់​ពី​ខ្ញុំ​ដែរ​ ។ ខ្ញុំ​ជំទាស់​មិន​ព្រមឱ្យ​​គាត់​រួម​ភេទ ក៏​ព្រោះតែ​​គាត់​ស្រវឹង ហើយ​ខ្ញុំ​ក៏​កំពុង​​ខឹង​ជាមួយនឹង​គាត់​ ។ ឥលូវ​នេះ​គាត់​កំពុង​តែ​បន្ទោស​ខ្ញុំ ខណៈ​​​ដែល​ខ្ញុំ​ មិន​បាន​ធ្វើ​អ្វី​សោះ​ ។

ទោះបីជា​មាន​ហេតុការណ៍​ដូច​ខាងលើ​នេះ​ក៏​ដោយ ក៏​មិន​មាន​​បណ្តឹង​ណាមួយ​​ទៅ​ខាង​ប៉ូ​លិសឱ្យ​​ជួយ​មក​​ដោះស្រាយ​នោះទេ ។