ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​2016 បាន​កើនឡើង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រយៈពេល​៤​ខែ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​កញ្ចប់​ទិន្នន័យ​ទទួល​ការ​បង់ពន្ធ​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កន្លង​មក ។ លទ្ធ​ផលបូក​សរុប

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រយៈពេល​៤​ខែ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​កញ្ចប់​ទិន្នន័យ​ទទួល​ការ​បង់ពន្ធ​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កន្លង​មក ។ លទ្ធ​ផលបូក​សរុប​ចំនួន​រថយន្ត និង​ថវិកា​របស់​សាខា​ពន្ធដារ​ខេត្ត​ឃើញ​ថា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ជាង​ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក នុ​ត វុ​ត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ធ្នូ ។

លោក​បន្ត​ថា ៖ « កាលពី​អំឡុង​ឆ្នាំ​២០១៥ រថយន្ត​ដែល​ចូល​មក​បង់ពន្ធ​តាម​សេចក្តី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សាខា​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​៧.៩១៧​គ្រឿង ទទួល​បាន​ថវិកា​ចំណូល​២.៤៩៧.៦៩០.០០០​លាន​រៀល​។ ដោយឡែក នៅ​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​យុទ្ធនាការ​ដូច​គ្នា​នេះ យានយន្ត​គ្រប់​ប្រភេទ​ដែល​មក​បង់ពន្ធ​មាន​ចំនួន​៨.៩៨២​គ្រឿង ទទួល​បាន​ថវិកា​ចំណូល​៣.៩០៦.០៤០.០០០​លាន​រៀល ។ ដូច្នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ សម្រាប់​ឆ្នាំ​២០១៦ ចំនួន​យានយន្ត​បាន​កើនឡើង​១.០៦៥​គ្រឿង និង​កើន​ថវិកា​ប្រាក់​ពន្ធ​១.៤០៨​លាន​រៀល​ផង​ដែរ » ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ថែម​ថា មិន​ចំពោះតែ​ការ​បង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ការ​ប្រមូល​ពន្ធ​លើ​អចលនវត្ថុ​ផ្សេង​ៗ ក៏​បាន​កើនឡើង​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ។ កត្តា​ទាំងនេះ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​អគ្គនាយក​ពន្ធដារ និង​សហការ​ល្អ​ពី​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​លំដាប់​ថ្នាក់​នៃ​សាខា​ពន្ធដារ​ក្នុង​ខេត្ត ក៏​ដូច​ជា​សាខា​ពន្ធដារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ក្នុង​ការ​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្រោម​ដំបូល​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ។

លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ពេល​អគ្គនាយកដ្ឋាន និង​សាខា​ពន្ធដារ​ប្រកាស​ពី​យុទ្ធនាការ​បង់់ពន្ធ​ប្រចាំឆ្នាំ​នីមួយ​ៗ​លើ​មធ្យោ​បាយ​យានយន្ត​គ្រប់​ប្រភេទ ក៏​ដូច​ជា​ការ​បង់ពន្ធ​លើ​អចលន​វត្ថ ុ​ផ្សេង​ៗ មេត្តា​ចូលរួម​ដោយ​រួសរាន់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ចៀសវាង​ដល់​ថ្ងៃ​បញ្ចប់​ទើប​នាំ​គ្នា​សម្រុក​​មក​បង់ពន្ធ ហើយ​ពេល​មន្ត្រី​ជំនាញ​ធ្វើ​ជូន​មិន​ទាន់ បណ្តាល​ឱ្យ​មានការ​ខឹងសម្បា ។

លោក​បញ្ជាក់​ថា ការ​ទទួល​បង់ពន្ធ​យានយន្ត​ប្រចាំឆ្នាំ​ជា​លក្ខណៈ​ធម្មតា​ត្រូវ​បាន​បញ្ចប់​ក៏​ពិតមែន ប៉ុន្តែ​ការ​ចូលខ្លួន​មក​បង់ពន្ធ​ដែល​ត្រូវ​ទទួល​ការ​ផាកពិន័យ សាខា​ពន្ធដារ​ខេត្ត​ក៏​មាន​មន្ត្រី​ជំនាញ​រង់ចាំ​ទទួល​ជា​ប្រចាំ ដើម្បី​បំពេញបែបបទ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​រៀង​រាល់​ម៉ោង​ធ្វើការ ។ រហូត​មក​ទល់​ពេល​នេះ ក៏​នៅ​មាន​អ្នក​មក​បង់ពន្ធ​ប្រចាំឆ្នាំ ដោយ​ទទួលយក​ការ​ផាកពិន័យ​ដែល​ច្បាប់​បាន​កំណត់​ជា​បន្តបន្ទាប់​ផង​ដែរ ៕