ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ផ្ទាំងទឹកកក ផ្តាច់ជីវិតអ្នកឡើងភ្នំជិត​១០​នាក់

1 ឆ្នាំ មុន

អ៊ីតាលី ៖ ផ្ទាំងទឹកកកបាក់រលំនៅតំបន់ជួរភ្នំ Alps របស់ប្រទេសអ៊ីតាលី បណ្តាលឲ្យអ្នកឡើងភ្នំយ៉ាង

អ៊ីតាលី ៖ ផ្ទាំងទឹកកកបាក់រលំនៅតំបន់ជួរភ្នំ Alps របស់ប្រទេសអ៊ីតាលី បណ្តាលឲ្យអ្នកឡើងភ្នំយ៉ាងតិច ៦នាក់ស្លា.ប់ និង ៨នាក់ផ្សេងទៀតរងរបួស។

រដ្ឋាភិបាលតំបន់ Trento បាននិយាយថាប្រតិបត្តិការសង្រ្គោះកំពុងបន្តធ្វើឡើង បន្ទាប់ពីមានការបាក់រលំផ្ទាំងទឹកកកពាក់ព័ន្ធនឹងអ្នកឡើងភ្នំជាច្រើន។

ការបាក់ផ្ទាំងទឹកកកនោះកើតឡើងកាលពីថ្ងៃអាទិត្យ ទី ៣ កក្កដា ម្សិលមិញនេះ នៅលើភ្នំ Marmolada ដែលជាភ្នំមានកម្ពស់ជាង ៣.៣០០ម៉ែត្រ។

មនុស្សរបួសទាំង ៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរក្រុង Belluno, Trevison, Trento និង Bolzano។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានាធិបតីប្រចាំតំបន់ Veneto លោក Luca Zaia។

អង្គភាពជួយសង្រ្គោះនិយាយថា ផ្ទាំងទឹកកកដ៏ធំដែលនៅជិតស្ថានីយ Punta Rocca នៅលើដងផ្លូវ តែងតែត្រូវបានប្រើប្រាស់ដោយអ្នកឡើងភ្នំ ដើម្បីឡើងទៅដល់កំពូលភ្នំ។

អ្នកនាំពាក្យនិយាយថា «សំណាងល្អ លក្ខខណ្ឌអាកាសធាតុល្អ ប៉ុន្តែគ្រោះថ្នាក់គឺអាចនឹងមានការបាក់បន្ថែមទៀត»។

ឧទ្ធម្ភាគចក្រ និងសុនកហិតក្លិនត្រូវបានប្រើប្រាស់ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត។

លោក Luca Zaia និយាយថារលកកម្តៅនៅដើមរដូវក្តៅបានធ្វើឲ្យសីតុណ្ណភាពនៅភ្នំ Marmolada ឡើងដល់ ១០អង្សាសេកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ការកើនឡើងសីតុណ្ណភាពជាមធ្យមបណ្តាលឲ្យផ្ទាំងទឹកកកនៅភ្នំ Marmolada ក៏ដូចជាតំបន់ភ្នំទឹក​កក​ដទៃទៅជុំវិញពិភពលោក រួមតូចទៅៗជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕ (យោងតាមប្រភព៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ