ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​បុរាណ​គ្រង​ក្នុង​ថ្ងៃ​ខួបកំណើត គង់ ចាន់​ស្រី​មុំ ផ្ទុះ​ការ​រិះគន់​ថា​ចម្លង​ពី​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​អតីត​តារា​សម្តែង​នាង គង់ ចាន់​ស្រី​មុំ បាន​បង្ហាញ​រូបភាព​ក្រុម​របស់​នាង​បាន​នាំ​គ្នា​តុបតែង​ខ្លួន​ស្លៀកពាក់​បែប​បុរាណ​នៅ​ថ្ងៃ​ខួបកំណើត​របស់​នាង ដែល​បាន​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដែល​អតីត​តារា​សម្តែង​នាង គង់ ចាន់​ស្រី​មុំ បាន​បង្ហាញ​រូបភាព​ក្រុម​របស់​នាង​បាន​នាំ​គ្នា​តុបតែង​ខ្លួន​ស្លៀកពាក់​បែប​បុរាណ​នៅ​ថ្ងៃ​ខួបកំណើត​របស់​នាង ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​មាន​មហាជន​មួយ​ចំនួន​បាន​ផ្ទុះ​ការ​រិះគន់ ដោយ​លើក​ឡើង​ថា ឈុត​ទាំង​អស់នោះ មើលទៅ​មិនមែន​ជា​បែបផែន​របស់​ខ្មែរ​ឡើយ ពោល​គឺ​ដូច​ជា​របស់​ថៃ​ទៅ​វិញ​។

រឿង​ខាងលើ​នេះ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ដែល​ត្រូវ​បាន​មហាជន ជា​ពិសេស​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​ជជែក​វែកញែក​គ្នា ក្រោយ​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ពីរ គឺ​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា និង​ផេ​ក បុ​រា​ណា​ចា​រ្យ បាន​ធ្វើការ​បង្ហោះ​ដោយ​បាន​ចាត់​ទុក​សម្លៀក​បំពាក់​ដែល​គ្រង​ដោយ​ក្រុម​អ្នក​នាង គង់ ចាន់​ស្រី​មុំ នា​ពេល​នេះ គឺ​មិន​មាន​លក្ខណៈ​ជា​ខ្មែរ​ចំឡើយ គឺ​វាស្រ​ដៀង​ទៅ​នឹង​ឈុត​បុរាណ​របស់​ថៃ​។

ជាមួយនឹង​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​ពី​ការ​ស្លៀកពាក់​ឈុត​បុរាណ​របស់ គង់ ចាន់​ស្រី​មុំ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​ថា «​ឃើញ​ថា បច្ចុប្បន្ន​នេះ ដោយសារ​តែ​ពាក្យ​ស្រលាញ់ លើកតម្កើង ថែរក្សា មរតក​ដូនតា គ្រប់​គ្នា ឲ្យ​តែ​ឃើញ​អ្វី​នៅ​ប្រទេស​ជិតខាង​ប្រើប្រាស់​ចេះ​តែ​នាំ​គ្នា​យក​មក​ស្លៀក​ក្នុង​ន័យ​ផ្សព្វផ្សាយ​ថា របស់​ទាំង​អស់នោះ ជា​របស់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​បុព្វ​កាល​មក​ម្ល៉េះ​» ។

ប្រភព​ដដែល​បន្ត​ថា «​តែបើ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ ទោះបីជា​ប្រទេស​ជិតខាង​នោះ បាន​យក​របស់​ដូនតា​ខ្មែរ​ប្រើប្រាស់​ច្រើន​យ៉ាង​ក៏​ដោយ តែ​មក​ពេល​នេះ របស់​ខ្លះ​វា​បាន​ក្លាយ​របៀប​ជីវភាព​របស់​ប្រជាជន​គេ ទោះ​មិន​បាន​ច្រើន យ៉ាង​ហោច​ណាស់​ក៏​បន្តិចបន្តួច​ដែរ វា​ក៏​មិនមែន​សុទ្ធតែ​របស់​ដូនតា​ខ្មែរ​ទាំងអស់​ទេ គេ​ក៏​ទទួលយក​របស់​អ្នក​ជិតខាង​ផ្សេង​ទៀត​យក​មក​កែ​ច្នៃ​ដើម្បី​បង្កើត​របស់​ថ្មី​សម្រាប់​គេ​ដែរ ។ ដូច្នោះ​របស់​ដែល​នៅ​ប្រទេស​ជិតខាង កំពុង​មាន​មិន​ប្រាកដ​ថា​វា​សុទ្ធតែ​ជា​របស់​ដូនតា​ខ្មែរ​យើង​ទេ​» ។

ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា បុ​រា​ណា​ចា​រ្យ ក៏​បាន​បង្ហោះ​សារ​ខ្លី​មួយ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​ដូច​គ្នា​នេះ​ថា «​ស្អាត​ណាស់​ឈុត​ថៃ អរគុណ​ខ្មែរ​យើង ដែល​តែងតែ​គាំទ្រ​ឈុត​ថៃ ផលិតផល​សិល្បៈ​ថៃ​។ (​លើកលែង​ម្ចាស់​កម្មវិធី និង​ស្វាមី​ដែល​ពាក់​ឈុត​ខ្មែរ ក្រៅពី​ហ្នឹង​ភ្ញៀវ​ចូលរួម​ពាក់​ឈុត​ថៃ​ទាំងអស់ ទាំង​ដុល ម៉ែ​ចាន់​វ៉ា​ត ម៉ែ​ការៈកេត​)» ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទាំង​ពីរ​ខាងលើ​នេះ បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោម ដោយ​អ្នកខ្លះ​បាន​ធ្វើការ​ស្តីបន្ទោស​ទៅ​ក្រុម​របស់​នាង គង់ ចាន់​ស្រី​មុំ ដោយ​ធ្វើ​ឲ្យ​ខូច​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ ខណៈ​ពេល​ដែល​មួយ​ចំនួន​ទៀត ក៏​បាន​ដាក់បន្ទុក​ទៅ​លើ​ម្ចាស់​សម្អាងការ​ដែល​តុបតែង​ឲ្យ​ក្រុម​របស់​នាង ដែល​ហាក់​មិន​មានការ​យល់​ដឹង​ច្បាស់​ពី​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​។

យ៉ាងណា បើ​យោង​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ហ្វេ​ស​ប៊ុ​ក​បុ​រា​ណា​ចា​រ្យ បាន​លើក​ឡើង​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ថា «​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ខាង​សំអាងការ​ខ្មែរ​ចាប់ផ្តើម​បោះបង់​ការ​ស្លៀកពាក់ ការ​ចាប់​សំពត់​បែប​ខ្មែរ​ជា​បណ្តើរ​ៗ ងាក​ត្រឡប់​មក​ទិញសំពត់​ថៃ​ដែល​គេ​ដេរ​ស្រាប់​ៗ ងាយស្រួល​មិន​ពិបាក​ស្លៀក​។ ការ​ដេរ​បែប​ថៃ​អាច​ថា ងាយស្រួល​ម្យ៉ាង តែ​ក៏​នឹង​ធ្វើ​អោយ​បាត់បង់​លក្ខណៈ​ពិសេស​នៃ​ជាតិខ្មែរ​។ ចូរ​យើង​ចង់​ចាំ​ថា ការ​ស្លៀកពាក់​ខ្មែរ​បុរាណ​មាន​ច្រើន​យ៉ាងច្រើន​បែប​ណាស់ យើង​មាន​ទាំង​ឯកសារ​ជា​រូបថត ឯកសារ​ជា​គំនូរ ចម្លាក់​ផ្សេង​ៗ រាប់​មិន​អស់ ហេតុ​អ្វី​យើង​មិន​សិក្សា​ស្រាវជ្រាវ​បង្កើត​ដោយ​ខ្លួនឯង ជា​របៀបរបប​របស់​យើង ជា​ជាង​ទិញ​ស្រាប់​ៗ​ពី​ថៃ ឬ​ចម្លង​តាម​ថៃ​មក ទាំង​ដែល​ឈុត​ខ្មែរ​ពី​បុរាណ​មក​យើង​ក៏​ស្រស់​ស្អាត និង​មាន​តម្លៃ​។

អ្វី​ដែល​រាប់​ថា ជា​មហន្តរាយ​ចំពោះ​វប្បធម៌​ខ្មែរ​នោះ គឺ​ការ​បាត់បង់​អត្តសញ្ញាណ​ជាតិ ។ វត្តមាន​របស់​ឈុត​ថៃ ឈុត​ថៃ​ព្រះរាជ​និយម គ្រឿង​ថៃ កម្រងផ្កា​ថៃ ធ្វើ​អោយ​បាត់បង់​ផលិតកម្ម​ក្នុងស្រុក សិប្បករ សិល្បករ ដែល​មាន​នាទី​ផលិត​សម្ភារៈ​វប្បធម៌​ខ្មែរ ចាប់ផ្តើម​បាត់បង់​ចំណូល ឱកាស​នៃ​ការ​បញ្ជា​ទិញ អ្វី​ដែល​ពួក​គេ​ខិតខំ​នឹង​ក្លាយជា​អសា​បង់ ។

ង​ក្រោយ​ដែល​ជា​គ្រោះ​មហន្តរាយ​បំផុត គឺ​សិប្បករ​ខ្មែរ​បញ្ឈប់​ការ​ផលិត​សម្ភារៈ​វប្បធម៌​ខ្មែរ ធ្វើ​អោយ​វប្បធម៌​ខ្មែរ​ក៏​បាត់បង់​រលត់​អស់​វិញ្ញាណ សល់​តែ​រូបសណ្ឋាន​ដែល​សំអាងការ​ចាត់ចែង អោយ​មាន​រូបរាង​ស្រ​ដៀង​សភាព​វប្បធម៌​ខ្មែរ តែ​ចិត្ត​វិញ្ញាណ ព្រលឹង​នៃ​ឈុត​ជា​របស់​ថៃ​។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ រហូត​មក​ទល់​នា​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ចេញ​បកស្រាយ​ណាមួយ​ពី​អ្នក​នាង គង់ ចាន់​ស្រី​មុំ នៅឡើយ​ទេ ខណៈ​ពេល​ដែល​ខាង​សម្អាងការ​ដែល​បាន​តុបតែង​ក្នុង​ពិធី​ខួបកំណើត​របស់​នាង​នោះ ក៏​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិបត្តិ​ណាមួយ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ