ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កប៉ាល់​រុ​ស្ស៊ី​​លួច​ដឹក​គ្រាប់​ធុញ្ញ​ជាតិ​អ៊ុយ​ក្រែ​ន ត្រូវ​​​ប្រទេស​មួយ​ឃាត់បាន​

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ អាជ្ញាធរ​គយ​អ៊ុយ​ក្រែ​ន​បាន​ឃាត់ និង​ចាប់​កប៉ាល់​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​ដែល​ដឹក​គ្រាប់​

អ៊ុយក្រែន ៖ អាជ្ញាធរ​គយ​អ៊ុយ​ក្រែ​ន​បាន​ឃាត់ និង​ចាប់​កប៉ាល់​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​ដែល​ដឹក​គ្រាប់​ធុញ្ញ​ជាតិ​រាប់​តោន ដែល​អ៊ុយ​ក្រែ​ន​ថា​លួច​ពី​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Vasyl Bodnar ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​តួ​ក​គី​។

លោក​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​ថា «​យើង​មាន​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​។ កប៉ាល់​នោះ​បច្ចុប្បន្ន កំពុង​ស្ថិត​នៅ​ច្រកចូល​កំពង់​ផែ​។ វា​ត្រូវ​បាន​ឃាត់​ដោយ​អាជ្ញាធរ​គយ​តួ​ក​គី​»។

លោក​បន្ថែម​ថា ជោគវាសនា​របស់​កប៉ាល់​នោះ​នឹង​ត្រូវ​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ស៊ើបអង្កេត​នៅ​ថ្ងៃ​ច័ន្ទ ទី ៤ កក្កដា​នេះ​។

សូម​បញ្ជាក់​ថា អ៊ុយ​ក្រែ​ន​បាន​ចោទ​រុ​ស្ស៊ី​ថា​បាន​លួច​គ្រាប់​ធុញ្ញ​ជាតិ​របស់​ខ្លួន​រាប់​តោន​ពី​តំបន់​ដែល​ចូល​កាន់កាប់​ដោយ​កងទ័ព​រុ​ស្ស៊ី​ចាប់តាំងពី​មានការ​ឈ្លានពាន​នៅ​ចុងខែ​កុម្ភៈ​មក ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​របស់​រុ​ស្ស៊ី​បដិសេធ​រាល់​ការ​ចោទប្រកាន់​នោះ​។

កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​អ៊ុយ​ក្រែ​ន​លើក​ឡើង​ថា​កប៉ាល់​មាន​ដោត​ទង់ជាតិ​រុ​ស្ស៊ី​បាន​ដឹក​គ្រាប់​ធុញ្ញ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​ជាង ៧.០០០​តោន​ឆ្ពោះទៅ​កំពុង​ផែ​ក្នុង​ប្រទេស​តួ​ក​គី (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ