ជំនឿនិងការគោរព ​តែគ្រូ​ល្បី​ «គេ​មិន​ប្រ​កូក​​ប្រកាស់​នោះ​​ទេ​»


រាជធានីភ្នំពេញ ៖ ​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត ដែល​​គង់នៅ​កុដិ​លេខ​២៤​ នៃ​វត្ត​នាគ​វ័ន ​រាជធានី​ភ្នំពេញ ​បាន​សម្តែង​​ការ​យល់​ និង​មាន​ថេរ​​ដិ​កា​ថា ​ចំពោះ​ការ​ធ្លាយ​ព័ត៌មាន​​គ្រូ​លេចមុខ​មាត់​មួយ​ចំនួន ​នៅ​លើ​បណ្តាញ​សង្គម​ ដែល​ញាតិ​ញោម​ទាំងឡាយ​ បានឃើញ​និង​ចាប់អារម្មណ៍​នោះ​ ជាសិទ្ធិ​របស់​បុគ្គល​មួយ​ ។

​តែ​យ៉ាង​ណា​​ ការ​ធ្វើ​អ្វីមួយ​​ដែល​ចង់​ឱ្យ​​គេ​មើលឃើញ​ថា ​ល្អ​ ពូកែ​ ដោយ​ប្រឹងទាញ​យក​ហេតុផល​អ្វី​ផ្សេង​មក​ដាក់​ក្នុង​ចិត្ត​សាស​និក​ជន ​មិន​​មែន​​ជា​ការ​មួយ​ល្អ​នោះ​ទេ​ ។​ ប្រសិនបើ​គ្រូ​នោះ​ពូកែ​ឆុត ​មិន​ចាំ​បាញ់​ចេញ​មុខមាត់​​​ទេ ​គឺ​ល្បី​ត​ៗ​គ្នា​ ហើយ​ញាតិ​ញោម​នឹង​មក​ដល់ទី​តាំង​តែ​ម្តង​ ។

​ព្រះ​អង្គ​ដែល​តែងតែ​ចែកទាន​​គ្រប់​រូបភាព​ដល់​ជន​ក្រីក្រ​ រហូត​លេចធ្លោ​រូប​នេះ​​បន្ត​ថា​ អាត្មា​ចង់ឱ្យ​ពុ​ទ្ធ​បរិស័ទ​ចេះ​​ពិចារណា ​ក្នុង​ការ​ជឿ​​លើ​អ្វីមួយ ​ហើយ​ការ​ដែល​ចេះ​​តែ​ទៅ​រក​គ្រូ​ពី​មួយ​ទៅ​មួយ​នោះ ​នឹង​នាំ​​ឱ្យខាត​ពេល​ បែក​អារម្មណ៍ មិនល្អ​នោះ​។​ ការ​មើលគ្រូ​ឆុត​ឬ​មិន​ឆុត​ មានការ​ជឿ​លើ​និស្ស័យ​ ជួន​​កាល​យើង​មក​មើល​ប៉ះ​ចំ​ថ្ងៃ​មិនល្អ​ ជាន់​ជាមួយ​គ្រូ​ក៏ល​ទ្ធ​ផល​ចេញ​មក​មិនល្អ​ដែរ​ ។ ​ដូចនេះ​ ទោះជា​ចង់​មាន​ជំនឿ​លើ​អ្វី​ក៏ដោយ​ តែ​គួរ​មានការ​ពិចារណា​​ឱ្យ​ល្អ​ ហើយ​គ្រូ​សីល​អ្វី​ក៏ដោយ ​គួរតែ​បញ្ចប់​ភាព​ល្បី​បែប​នេះ​បែប​នោះ​ ក៏​​ជា​ការ​ល្អ​ ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​បារមី​ផ្សេង​ៗ​ ។

លោ​តា​អាចារ្យ «ម៉ា​» ដែល​មាន​ភាព​ឆ្អិន​ ​ចំពោះ​កិច្ចការ​ជំនឿ​​បាន​ថ្លែង​ដែរ​ថា​ គ្រូ​ល្បី​ គេ​មិន​ប្រ​កូក​ប្រកាស់​នោះ​ទេ ​ហើយ​និយាយ​នេះ​ មិនមែន​ចង់​ផ្តោត​លើ​បុគ្គល​ណា​ទេ​ សំខាន់​ចង់ឱ្យ​​បងប្អូន​យើង​មានការ​ពិចារណា​​ហើយ​រិះគិត​ផង​ ។​ យើង​មិន​ចង់ឱ្យ​មានការ​ខាតបង់​លុយកាក់​ និង​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​ ។ យើង​ទៅ​រក​គ្រូ​ទាល់តែ​មាន​គោលដៅ ​និង​ការ​ប៉ង​អ្វីមួយ ​តែ​យើង​មិន​ត្រូវ​មានចិត្ត​លោភលន់​ឡើយ​ ដូច​មើលគ្រូ​នេះ​ មិន​ត្រូវ​ដូរ​ទៅ​គ្រូ​ផ្សេង​ៗ​ត​គ្នា​ ។ ​ប្រការ​ល្អ​ គួរ​ខំ​រកស៊ី​ចិញ្ចឹមជីវិត​ ទើប​ជា​រឿង​មួយ​ល្អ​គ្រូ​ជឿ​ និង​មាន​​ជំនឿ​ជា​រឿង​មួយ​ផ្សេង​ ។

​ស្រ​ដៀង​នឹង​ការ​លើក​នេះ អ្នកវិភាគ​បញ្ហា​សង្គមបណ្ឌិត សេង សារី មាន​ប្រសាសន៍​រិះគន់​ទៅ​លើ​ពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ ​ដែល​ជំងឺ​សង្គម​គ្មាន​ហេតុផល លែង​មាន​ម្ចាស់ការ ​និង​មិន​ជឿជាក់​លើ​ខ្លួនឯង​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង លោក​បាន​រិះគន់​ចំ​ៗ​ថា ការ​ដែល​ពលរដ្ឋ​មាន​ជំនឿ​ដោយខ្វះ​មូលដ្ឋាន​​នៃ​ការ​ត្រិះ​រិះ​ពិចារណាទៅ​លើ​គ្រូទាយបែប​នេះ ហាក់​បង្ហាញ​ឱ្យ​ឃើញ​ថា សង្គម​ខ្មែរ​កំពុង​ខ្វះ​ការ​អប់រំ​។

លោក​អះអាង​​យ៉ាង​មុតមាំ​ថា មាន​តែ​ការ​អប់រំ និង​ការ​ប្រមូល​សតិ​មក​វិញ​ របស់​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ ​ដែល​អាច​ដោះស្រាយ​និង​កាត់​បន្ថយ​បញ្ហា​ទាំងនោះ​បាន​ ហើយ​សង្គម​ខ្មែរ​គួរតែ​មាន​យន្តការ​ណាមួយ ដើម្បី​ដោះស្រាយ​ទៅ​លើ​ចំណុច​នេះ​ផង​ដែរ​។

«​កាលណា​ដែល​ពលរដ្ឋ​មាន​ជំនឿ​គ្មាន​ហេតុផល​បែប​ហ្នឹង​ ធ្វើ​ឱ្យ​សង្គម​មានការ​ធ្លាក់​ចុះ ​។ លោក​មិន​ដែល​ជឿ អ្វី​ឡើយ​ក្រៅពី​ឱ្យ​ពលរដ្ឋ​មានគុណ​ភាព​ដោយ​ផ្អែក​លើ​ការ​អប់រំ​។ ហើយ​ពលរដ្ឋ​ខ្លួនឯង គួរតែ​ងាក​មក ពិចារណា​លើ​អ្វី​ដែល​ជា​ភាព​សម​ហេតុផល ជា​ជាង​ការ​ជឿជាក់​លើ​កម្លាំង​ក្រៅ​ខ្លួន​ ។ ម្យ៉ាងទៀត​អាជ្ញាធរ​ក៏មាន​សិទ្ធ​ក្នុង​ការ​ហាមប្រាម​បញ្ហា​ទាំងនេះ​បាន​»​។

​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ម្នាក់ លោកដួង វណ្ណៈ ក៏​បាន​មាន​ប្រសាសន៍ដែរ​​ថា ប្រជាជន​ភាគច្រើន​ ខ្វះ​ការ​ពិចារណា ទៅ​លើ​ជំនឿ​គ្មាន​ហេតុផល​ ។ លោក​យល់​ថា​ ការ​ដែល​ចេះ​តែ​ជឿ​ត​គ្នា​ក្នុង​អ​បី​យ​ជំនឿ​បែប​នេះ​គ្មាន​ផល​ល្អ ដល់​ខ្លួនឯង​នោះ​ឡើយ ​។ មាន​តែ​ការ​ចំណាយ​លុយ​និង​ថវិកា​ឥតប្រយោជន៍​។ ​

លោក​មិន​ជឿ​ទាល់តែ​សោះ​អំពី​ការ​ទស្ស​ទាយ​គ្មាន​ប្រយោជន៍​ចឹ​ង​ ។ បើ​លេង​ជេរ​គេ​ជេរ​ឯង​ចឹ​ង គ្មាន​ព្រះពុទ្ធ ឯណា​ចូល​សណ្ឋិត​កើត​នោះ ​។ ក្មេង​ៗ​ទាំងអស់ គ្មាន​នរណា​គេ​ជឿ​ផង នាំ​គ្នា​និយាយ​សើច​តែ​រហូត​»​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ