ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ឌី ហ្កា​ហ្កា ទម្លាយ​អាថ៌​កំបាំង​រឿង​គេ​ចាប់រំលោ.ភ​នៅ​អាយុ​19​ឆ្នាំ

7 ឆ្នាំ មុន

នាង​ឡេ​ឌី ហ្កា​ហ្កា តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក​អាយុ​៣០​ឆ្នាំ បង្ហើប​ឱ្យ​ដឹង​ពី​អាថ៌​បាំង​របស់​ខ្លួន​ថា បច្ចុប្បន្ន​នាង​នៅ​បៀម​ជាប់​ក្នុង​ចិត្ត​ចំពោះ​ភាព​ក្រៀម​ក​ដែល​ត្រូវ​គេ​ចាប់រំលោ.ភ​កាលពី​អាយុ​១៩​ឆ្នាំ ។

នាង​ឡេ​ឌី ហ្កា​ហ្កា តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក​អាយុ​៣០​ឆ្នាំ បង្ហើប​ឱ្យ​ដឹង​ពី​អាថ៌​បាំង​របស់​ខ្លួន​ថា បច្ចុប្បន្ន​នាង​នៅ​បៀម​ជាប់​ក្នុង​ចិត្ត​ចំពោះ​ភាព​ក្រៀម​ក​ដែល​ត្រូវ​គេ​ចាប់រំលោភ​កាលពី​អាយុ​១៩​ឆ្នាំ ។

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៦ ផ្សាយ​ថា ឡេ​ឌី ហ្កា​ហ្កា បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​កម្មវិធី «To day» របស់​ស្ថានីយទូរទស្សន៍ «NBC» ថា នាង​នៅ​មាន​ជំងឺផ្លូវចិត្ត «Post traumatic Stres Disorder» មូលហេតុ​កើតឡើង​ដោយសារ​រំលោភ​នៅ​អាយុ​១៩​ឆ្នាំ ។

នាង​ឡេ​ឌី ហ្កា​ហ្កា ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​របស់​ខ្លួន ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ជន​គ្មាន​ទីជម្រក​វ័យក្មេង​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្រុង​ញូ​វ​យ៉​ក ។ នាង​បញ្ជាក់​ថា នាង​កើតរោគ​ផ្លូវចិត្ត និង​ព្យាយាម​តស៊ូ​ដើម្បី​ជីវិត ។

ការ​បង្ហាញខ្លួន​របស់​នាង​ឡេ​ឌី ហ្កា​ហ្កា ព្រោះ​នាង​ជា​ផ្នែក​មួយ​នៃ​គម្រោង​ឃោសនា​ដើម្បី​បង្កើត​ភាព​មេត្តា ករុណា​ដល់​ពលរដ្ឋ​រង​គ្រោះ ដោយ​នាង​បញ្ជាក់​ថា ការ​មាន​ក្តី​ករុណា ដែល​បាន​ទទួល​ពី​គ្រូពេទ្យ ក្រុម​គ្រួសារ និង​មិត្តភក្តិ ទើប​ធ្វើ​ឱ្យ​នាង​មាន​ភាពល្អ​ប្រសើរ​ដល់​ពេល​បច្ចុប្បន្ន ៕