ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ា​សុវត្ថិភាព​ថ្មី​របស់​ Blink គ្មាន​ខ្សែ

7 ឆ្នាំ មុន

​Blink ទើបតែ​បាន​ប្រកាស​ពី​ផលិត ផល​ថ្មី​របស់​ខ្លួន​សម្រាប់​ដាក់​លក់​ក្នុង​ទីផ្សារ បច្ចេកវិទ្យា កាមេរ៉ា​សុវត្ថិភាព ។ កាមេរ៉ា​ថ្មី​នេះ​ឈ្មោះ​ថា Blink XT ដែល​ជា​ប្រភេទ កាមេរ៉ា សុវត្ថិភាព​ដែល​គ្មាន​ខ្សែ

ក្រុមហ៊ុន​Blink ទើបតែ​បាន​ប្រកាស​ពី​ផលិត ផល​ថ្មី​របស់​ខ្លួន​សម្រាប់​ដាក់​លក់​ក្នុង​ទីផ្សារ បច្ចេកវិទ្យា កាមេរ៉ា​សុវត្ថិភាព ។ កាមេរ៉ា​ថ្មី​នេះ​ឈ្មោះ​ថា Blink XT ដែល​ជា​ប្រភេទ កាមេរ៉ា សុវត្ថិភាព​ដែល​គ្មាន​ខ្សែ ។ វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ការ​មេ​រ៉ា​សុវត្ថិភាព​ដែល​មាន​ទំហំ​តូច និង​មាន​តម្លៃ​ថោក​សមរម្យ ហើយ​ចំណុច​ពិសេស​របស់​វា​គឺ​ថ្ម​រក្សា​ថាមពល​បាន​ដល់​ទៅ​ពីរ​ឆ្នាំ ព្រោះ​ថ្ម​នោះ​ជា​ប្រភេទ​ថ្ម​Lithium AAs ។ លើស​ពី​នេះ​ទៅ​ទៀត​Blink XT បាន​បំពាក់​បច្ចេកវិទ្យា​ការពារ​ទឹក និង​បច្ចេកវិទ្យា​សម្រាប់​បើ​ពេល​រាត្រី​ផង​ដែរ ។ វា​មាន​បំពាក់​កាមេរ៉ា​១០៨០p ។

ដោយសារ​តែ​ជា​ប្រភេទ​កាមេរ៉ា​សុវត្ថិភាព​គ្មាន​ខ្សែ លោក​អ្នក​អាច​ដាក់​វា​នៅ​ទីតាំង ដែល​អ្នក​ចង់បាន ឬ​អាច​ដាក់​វា​នៅ​កន្លែង​អាថ៌​កំបាំង​ពី​ភ្នែក​គេ​ផង​ដែរ ។ តែ​ទោះជា​វា អាច​ដាក់​នៅ​គ្រប់​ទីកន្លែង​ណា​ក្តី ក៏​ត្រូវ​ស្ថិត​ក្នុង​រង្វង់​ដំណើរការ​Wifi របស់​អ្នកផង​ដែរ ។ បើ​ពុំ​ដូច្នេះ​ទេ អ្នក​មិន​អាច​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​មើលទៅ​ទីតាំង​ដែល​បាន​ដាក់​បាន​ទេ ។

ភ្នែក​កាមេរ៉ា​ដែល​អាច​ថត​ទីតាំង​បាន​ទំហំ​១១០​អង្សា សម្រាប់​ម៉ូ​ដែល​Blink XT ដែល​បំពាក់​ក្នុងផ្ទះ​នោះ​មាន​តម្លៃ​តែ​៩៩​ដុល្លារ​ទេ​។ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន Blink នឹង​ផ្តល់​សេវា​ស្តុក​ទិន្នន័យ​លើ​Cloud ដោយ​ឥត​គិតថ្លៃ​។ វា​ក៏​អាច​រក្សា​សកម្មភាព​ផ្សេង​ៗ ឬ Clips​ក្នុង​រយៈពេល​ចាប់ពី​៥​ទៅ​៦០​វិនាទី ។ កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន Blink អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ​IOS និង​ប្រព័ន្ធ​Android បាន ដោយ​គ្រាន់តែ​ដោ​ន​ឡូត​ដោយ ឥត​គិតថ្លៃ​នូវ​App របស់​Blink ជា​ការ​ស្រេច ។

កាមេរ៉ា​សុវត្ថិភាព​Blink XT នេះ​បាន​ចាប់ផ្តើម​ឲ្យ​បញ្ជា​ទិញ​មុន​ហើយ តែ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​នៅ​ខែកុម្ភៈ​ឯនោះ ៕