ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ម្នាក់​បម្រើ​ការ​លើ​យន្តហោះ ​បាន​​បំបែក​កំណត់ត្រាពិភពលោក​

1 ឆ្នាំ មុន

អាមេរិក ៖ ស្ត្រី​អា​មេ​រិ​ក​ម្នាក់​ដែល​ធ្វើការ​នៅ​លើ​យន្តហោះ​អស់​រយៈពេល ៦៥​ឆ្នាំ ជាប់​ឈ្មោះ​ជា​អ្នកបម្រើ​

អាមេរិក ៖ ស្ត្រី​អា​មេ​រិ​ក​ម្នាក់​ដែល​ធ្វើការ​នៅ​លើ​យន្តហោះ​អស់​រយៈពេល ៦៥​ឆ្នាំ ជាប់​ឈ្មោះ​ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​យូរ​បំផុត​ក្នុង​លោក​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​កំណត់​ត្រា​ពិភពលោក Guinness World Records​។

ស្ត្រី​មក​ពី​ទីក្រុង Boston រូប​នោះ​មានឈ្មោះ​ថា Bette Nash វ័យ ៨៦​ឆ្នាំ​។ គាត់​បាន​ចាប់ផ្តើម​បម្រើ​ការ​ជានា​រី​បម្រើ​លើ​យន្តហោះ​ក្នុង​ឆ្នាំ ១៩៥៧ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ Eastern Airlines និង​បន្ត​ធ្វើការ​រហូត​ដល់​ប​ញ្ចុ​ប្បន្ន​នៅ​ក្រុមហ៊ុន American Airlines ដោយ​មិន​មានការ​ខកខាន​ក្នុង​ការងារ​ឡើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្ថាប័ន Guinness World Record​។

លោកយាយ​និយាយ​ថា គាត់​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​របស់​គាត់​ធ្វើការ​លើ​ជើងហោះហើរ​សម្រាប់​គោលដៅ New York, Boston និង Washington ពីព្រោះ​វា​អាច​ឲ្យ​គាត់​ត្រឡ់​ទៅ​ផ្ទះ​បាន​នៅ​ពេល​យប់ ដើម្បី​មើលថែ​កូនប្រុស​ពិការ​របស់​គាត់​។

ស្ថាប័ន Guinness ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោកយាយ​គឺជា​អ្នកបម្រើ​លើ​យន្តហោះ​វ័យ​ចំណាស់​បំផុត​ផង​ដែរ​។

គាត់​និយាយ​ក្នុង​ឆ្នាំ ២០១៧ នៅ​ពេល​រម្លឹក​ខួប​លើក​ទី ៦០​នៃ​អាជីព​របស់​គាត់​ថា ការងារ​បាន​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ថ្ងៃ​ដំបូង​ៗ៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ