ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ហុងកុង​ម្នាក់​ឆ្លង​កូ​វី​ដ ក្រោយ​ថត​រូប​ជាមួយ​ប្រ​ធា​នា​ធិ​បតីលោកស៊ី ជីនពីង​

1 ឆ្នាំ មុន

ហុងកុង ៖ សមាជិក​សភា​ហុងកុង​ម្នាក់​ដែល​ថតរូប​ជា​ក្រុម​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping

ហុងកុង ៖ សមាជិក​សភា​ហុងកុង​ម្នាក់​ដែល​ថតរូប​ជា​ក្រុម​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ ទី​​៣ កក្កដា ថា​លោក​ឆ្លង​កូ​វី​ដ ១៩​។

លោក Xi Jinping បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ដើម្បី​រម្លឹក​ខួប​លើក​ទី ២៥​នៃ​ការ​បាន​ទឹកដី​ហុងកុង​ពី​អង់គ្លេស​វិញ​។ នោះ​គឺជា​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​របស់​លោក​ចេញ​ក្រៅប្រទេស​ចិន ចាប់តាំងពី​មានការ​ផ្ទុះ​កូ​វី​ដម​ក​។

សមាជិក​សភា​ហុងកុង​លោក Steven Ho វ័យ ៤២​ឆ្នាំ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រហែល ១០០​នាក់​ដែល​បាន​នៅ​ជិត​លោក Xi Jinping សម្រាប់​ការ​រ​ថតរូប​រួម​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។

លោក​ធ្វើតេស្ត​មិន​មាន​កូ​វី​ដ ១៩​នោះ​ទេ​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​មេដឹកនាំ​ចិន ប៉ុន្តែ​ធ្វើតេស្ត​ទៀត​នៅ​ថ្ងៃ​សុក្រ​។

លោក Steven Ho និយាយ​ក្នុង​សេចក្តី​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា លោក​មិន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​ឡើយ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​លទ្ធផល​ធ្វើតេស្ត​មិន​ច្បាស់លាស់​។

សូម​បញ្ជាក់​ថា​លោក Steven Ho គឺជា​សមាជិក​សភា​ទី ២​រូប​មក​ពី​គណបក្ស DAB របស់​ហុងកុង​ដែល​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ ជុំវិញ​ដំណើរ​ទស្សនៈកិច្ច​របស់​មេដឹកនាំ​ចិន​។

លោក Tam Yiu-chung អ្នកតំណាង​ហុងកុង​ប្រចាំ​ស្ថាប័ន​និ​តិ​ប្ប​ញ្ញ​តិ្ត​កំពូល​របស់​ទីក្រុង​ប៉េ​កាំ​ង បាន​ធ្វើតេស្ត​មាន​កូ​វី​ដ ១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ហើយ​លោក​អវត្តមាន​ពី​ព្រឹត្តិការណ៍​ទាំងអស់​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ