ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ល្បិចម៉ៅ​តា​ក់​សុី​ពី​ភ្នំពេញ​ទៅកំ​ពង់​សោ​ម​តែ​​កា.ប់​​​ប្លន់​យក​​​ឡាន​

1 ឆ្នាំ មុន

ក្រុង​ព្រះសីហនុ ៖ មាន​ករណី​កា.ប់​ប្ល.ន់​ប៉ងយករថយន្តតាក់ស៊ី​មិនបាន​សម្រេ​ច តែបាន​​បង្ក​​ឲ្យ​តៃ​កុង​រថយន្ត​រង​បួស​ឈាម​ស្រោច​ពេញ​ប្រាណ ខណៈ​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់ និង​២​នាក់​ទៀត​កំពុង​ភៀសខ្លួ​ន និង​យក​ទូរស័ព្ទ​ដៃ​ជនរងគ្រោះ​ចំនួន០២គ្រឿង​ទៅតាម​ខ្លួន​ផង​ដែ​រ ។ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង១០​ និង៣០យប់​ថ្ងៃទី០២…

ក្រុង​ព្រះសីហនុ ៖ មាន​ករណី​កា.ប់​ប្ល.ន់​ប៉ងយករថយន្តតាក់ស៊ី​មិនបាន​សម្រេ​ច តែបាន​​បង្ក​​ឲ្យ​តៃ​កុង​រថយន្ត​រង​បួស​ឈាម​ស្រោច​ពេញ​ប្រាណ ខណៈ​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់ និង​២​នាក់​ទៀត​កំពុង​ភៀសខ្លួ​ន និង​យក​ទូរស័ព្ទ​ដៃ​ជនរងគ្រោះ​ចំនួន០២គ្រឿង​ទៅតាម​ខ្លួន​ផង​ដែ​រ ។ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង១០​ និង៣០យប់​ថ្ងៃទី០២ ខែ​កក្ក​​ដា ឆ្នាំ២០២២ ស្ថិតនៅ​ក្បែរ​តារាង​បាល់​ជេក ភូមិ៥ សង្កា​ត់៤ ក្រុង/ខេត្ត​ព្រះសីហនុ ។

ប្រភព​ពី​ជនរងគ្រោះ​ដែល​ជា​ម្ចា​ស់​រថយន្ត​ឈ្មោះ ឆៀ សុភ័​ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មុខរបរ​រត់​តា​ក់​សុី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ នៅមុន​ពេល​កើតហេតុ​
មា​នភ្ញៀវ​ដែល​​ក្រុម​ជនសង្ស័យ​ចំនួ​ន០៣នាក់ ភេទប្រុស ជា​ជនជាតិ​ខ្មែរ បាន​ម៉ៅ​រថយន្ត​គាត់ ពី​ផ្សារថ្មី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ ក្នុង​តម្លៃ៧០ដុល្លារ ក៏​ឯ​ក​ភាព​ព្រម​​ព្រៀង​គ្នា​ឡើង​រថយន្ត ។

លុះ​មកដល់​ក្រុង​ព្រះសីហនុ ភ្ញៀវ​ដែល​ជា​ជនសង្ស័យ​ទាំង​៣​នាក់​ខា​ង​លើ​ ក៏បាន​ឲ្យ​ម្ចាស់​តា​ក់​សុី​ឈប់​សិន​ដោយ​ប្រាប់​ថា​ ឈប់​មួយ​ភ្លេត​ខ្ញុំ​ចាំ​គ្នា​មក​យក ខណៈ​ពេល​ដែល​កន្លែង​ឈប់​នោះ​ផ្លូវ​រៀង​តូច​និង​យប់​ស្ងាត់​ផង ពួកគេ​ទាំង​បី​នាក់​ក៏បាន​ធ្វើសកម្មភាព​ចាប់​គ្រៀក​.ក​​ម្ចាស់​រថយន្ត និង​យក​កាំ.​បិត​កា.ប់ បណ្តាល​ឲ្យ​រង​របួស ។ ក្រោយពី​​បានបង្ក​ភ្ញាក់ផ្អើល​បែបនេះ ​ពួកគេ​​​ប្លន់​យក​ទូរស័ព្ទ​ពី​ជន​រងគ្រោះ​បាន​ចំនួន០២គ្រឿង ប៉ុន្តែ​ប្លន់​យក​រថយន្ត​មិនបាន​សម្រេច​ទេ ។

ក្រោយពេល​កើត​ហេ​តុ​ភ្លាម​ៗ សមត្ថកិច្ច​ក៏បាន​ចុះ​អន្តរា​គម​ន៍​ភ្លាម​ៗ ហើយ​ជនសង្ស័យ​ទាំង៣
នាក់ បាន​ធ្វើសកម្មភាព​រត់​ចែក​រត់​ជើង​គ្នា ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់បាន​ម្នា​ក់​ភ្លាម​ៗ។
បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​មុខ​ជនសង្ស័យ​តាម​ភិនភាគ​ជា​បន្ត​ទៀត ដោយ​គ្មាន​ការ​លើក​ឡេង​ឡើយចំពោះ​ជន​ណា​ដែល​បង្ក​អសន្តិសុខ​សង្គម​បែបនេះ ៕

អត្ថបទសរសេរ ដោយ