ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេឡា​រុស​អាច​នឹង​ចូលរួម​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់​ប្រឆាំង​អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ឆាប់​ៗ​នេះ

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​បេឡា​រុស ​លោក Alexander Lukashenko បាន​ប្រកាស​ឈរ​នៅ​ពីក្រោយ​រុ​ស្ស៊ី​

អ៊ុយក្រែន ៖ ប្រធានាធិបតី​បេឡា​រុស ​លោក Alexander Lukashenko បាន​ប្រកាស​ឈរ​នៅ​ពីក្រោយ​រុ​ស្ស៊ី​យ៉ាង​ពេញទំហឹង​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។

ថ្លែង​នៅ​ក្នុង​ពិធី​រម្លឹក​ខួប​នៃ​ការ​រំដោះ​បេឡា​រុស​ចេញពី​សង្គ្រាមលោក​លើក​ទី ២​ដោយ​កងទ័ព​រុ​ស្ស៊ី មេដឹកនាំ​បេឡា​រុស្ស​ប្រកាស​គាំទ្រ​យុទ្ធនាការ​របស់​រុ​ស្ស៊ី​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៅ​ចុងខែ​កុម្ភៈ​។

លោក Alexander Lukashenko គឺជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin​។ លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​បេឡា​រុស​ចាប់តាំងពី​ឆ្នាំ ១៩៩៤​មក​។

«​ថ្ងៃនេះ យើង​ត្រូវ​បាន​រិះគន់​ថា​ជា​ប្រទេស​មួយ​ក្នុង​លោក​ដែល​គាំទ្រ​រុ​ស្ស៊ី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួ​ណា​ស៊ី (Nazism)​។ យើង​គាំទ្រ និង​បន្ត​គាំទ្រ​រុ​ស្ស៊ី​»។ នេះ​ជា​ការ​ថ្លែង​របស់​លោក Lukashenko កាលពី​ថ្ងៃអាទិត្យ ទី ៣ ខែកក្កដា​ម្សិលមិញ​នេះ និង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ BelTA​។

លោក​ថ្លែង​ថា «​អ្នក​ដែល​រិះគន់​យើង ពួក​គេ​មិន​បានដឹង​ទេ​ថា យើង​មាន​សម្ព័ន្ធភាព​យ៉ាង​ជិត​ស្និ​ទ​បែប​នេះ​ជាមួយ​សហព័ន្ធ​រុ​ស្ស៊ី? ជាក់ស្តែង​យើង​មាន​កងទ័ព​បង្រួបបង្រួម​។ ប៉ុន្តែ​អ្នកដឹង​រឿង​ទាំងនេះ​។ យើង​នឹង​បន្ត​នៅ​ជាមួយនឹង​បងប្អូន​រុ​ស្ស៊ី​»។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយ​ថា ការ​ប្រកាស​របស់​មេដឹកនាំ​បេឡា​រុស​ជា​សញ្ញា ដោយ​សកម្មភាព​របស់​មេដឹកនាំ​រូប​នោះ​ត្រូវ​ឃ្លាំមើល​ដោយ​ការ​ប្រុង​ប្រយ័ត្ន​។

មន្ត្រី​អ៊ុយ​ក្រែ​ន​ជា​ច្រើន​បាន​លើក​ឡើង​ថា បេឡា​រុស​អាច​នឹង​ចូលរួម​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ