ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់ និង​ថ្នាំ​ញៀន​៥​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន

7 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានការ​សម្របសម្រួល​ពី​លោក ខៃ ស​ម្ផ​ស្ប័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយទោ

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានការ​សម្របសម្រួល​ពី​លោក ខៃ ស​ម្ផ​ស្ប័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​ការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​កាស៊ីណូ ហា​ទៀង​វេ​ហ្គ្រា​ស ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦​។

ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​ធ្វើ​សកម្ម​ចែកចាយ​ជាក់ស្តែង​បាន​ចំនួន​៣​នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់ និង​កង់​មួយ​គ្រឿង​។ លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​យើង​ឃាត់ខ្លួន​ទាំង​៣​នាក់​មាន ទី​១-​ឈ្មោះ សាន សម្បត្តិ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ជា​ម្ចាស់​ថ្នាំ​) ទី​២-​ឈ្មោះ សុខ ផា​ន់​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឈ្មោះ​នេះជា​អ្នក​យក​ថ្នាំ​ពី​ឈ្មោះ សាន សម្បត្តិ ទៅ​លក់​។

ទី​៣-​ឈ្មោះ យ៉ង វុ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បក្ខពួក របស់ សុខ ផា​ន់​ណា ជនសង្ស័យ​ខាងលើ​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។  វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​មិន​ទាន់​ថ្លឹង និង​កង់​មួយ​គ្រឿង​។ លោក ហែម ច​ន្ទ័​ដា​រ៉ា ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ នៅ​មន្ទីរ​យុត្តិធម៌ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។ យោង​តាម​ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា អ្នកទោស​គ្រឿងញៀន​នៅ​ក្នុង​ខេត្តកំពត ស្ទើរតែ​រក​គុក​មិន​បាន​ទៅ​ហើយ ដោយសារ​តែ​បទល្មើស​គ្រឿងញៀន​កើនឡើង​ជាង​បទល្មើស​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៦​នេះ​៕