ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស ២​នាក់ ដែលជាប់លើទូកនេសាទ​មួយ​គ្រឿង នៅកណ្តាលសមុទ្រ​ ត្រូវបានជួយ​សង្គ្រោះ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុង​ព្រះ​សីហនុ​៖ មនុស្ស ២​នាក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅ​ជាប់​គឿង​នឹងថ្មច្រាំង នៅកោះថាស កាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន​ជួយ​សង្គ្រោះ…

ក្រុង​ព្រះ​សីហនុ​៖ មនុស្ស ២​នាក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅ​ជាប់​គឿង​នឹងថ្មច្រាំង នៅកោះថាស កាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន​ជួយ​សង្គ្រោះ រួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់​លោកឧ​កញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្រោយចេញ​អន្តរាគមន៍សង្គ្រោះភ្លាមៗ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ យូ ភេទ​ប្រុស អាយុ ៤៦ឆ្នាំ ជា​ម្ចាស់ទូកនេសាទ និង​ឈ្មោះ គាត សេង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ​កូនដៃទូក។ អ្នកទាំងពីរ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

​ជនរងគ្រោះទាំង ២នាក់ ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែង​សុវត្ថិភាពហើយ នៅព្រឹកថ្ងៃដដែល​។

សូមបញ្ជាក់ថា ទូកនេសាទ ១គ្រឿងនេះ ពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀង​ខ្យល់​ខ្លាំង ហើយអ្នកបើកបរ ក៏ងក់មួយភាំងធ្វើឱ្យ​ទូក​បើកសំដៅមកកោះថាស បុកថ្ម​ជាប់គឿង​តែម្តង  និងថាមនុស្ស ដែលជាប់លើទូកទាំង ២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះ​ទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើ​រតាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ​នៅ​កម្ពុជា ចាប់​ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង​ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ