ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងធំហើយ! Tiktok នឹងត្រូវលុបចេញពី Apple App store និង google play store ហើយ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មន្ត្រី​កំពូល​ម្នាក់ នៅ​និយតករ​ទំនាក់ទំនង​អា​មេ​រិ​ក​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន Apple

សហរដ្ឋអាមេរិក ៖ មន្ត្រី​កំពូល​ម្នាក់ នៅ​និយតករ​ទំនាក់ទំនង​អា​មេ​រិ​ក​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន Apple និង Google ទាត់​ចោល​កម្មវិធី TikTok ចេញពី App Stores និង Play store របស់​ពួក​គេ​។ ជុំវិញ​បញ្ហា​សុវត្ថិភាព​ទិន្នន័យ​ទាក់ទង​នឹង​ក្រុមហ៊ុន​របស់​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Euronews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា កន្លង​ទៅ​។

លោក Brendan Carr សមាជិក​គណៈបក្ស​សាធារណៈរដ្ឋ​នៃ​គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ (FCC) បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple និង Google ដោយ​និយាយ​ថា កម្មវិធី​ចែករំលែក​វី​ដេ​អូ​ដ៏​ពេញ​និយម​របស់​ចិន TikTok បាន​ប្រមូល​នូវ​ទិន្នន័យ​រសើប​យ៉ាងច្រើន​អំពី​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក​។ ដែល​អាច​ចូល​ប្រើ​បាន​ដោយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធឺណិត​ពហុ​ជាតិ​សាសន៍​របស់​ចិន «ByteDance» ដែល​ជា​ក្រុមហ៊ុនមេ​របស់ TikTok ។

លោក Brendan Carr បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter ថា TikTok មិនមែន​គ្រាន់តែ​ជា​កម្មវិធី​វី​ដេ​អូ​កម្សាន្ត​មួយ​ប៉ុណ្ណោះ​ទេ​។ តែ​វា​ថែម​ទាំង​ប្រមូល​ទិន្នន័យ​រសើប​ជា​ច្រើន​។ ដែល​របាយការណ៍​ថ្មី​ៗ​បាន​បង្ហាញ​ថា វា​កំពុង​ត្រូវ​បាន​ចូល​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​។ ដែល​សកម្មភាព​នេះ បាន​ធ្វើ​ឱ្យ​កម្មវិធី TikTok មិន​អនុលោម​តាម​គោលការណ៍​របស់​ក្រុមហ៊ុន Apple រួម​និង Google​។ ហើយ​បុរស​វ័យ​៤៣​ឆ្នាំ​រូប​នេះ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទាំង​២ ដក​កម្មវិធី​នេះ​ចេញពី​ប្រតិបត្តិ​ការណ៍​របស់​ពួក​គេ​ត្រឹម​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២២ ឬ​ក៏​ត្រូវ​ពន្យល់​គាត់​ថា ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​ទាំង​២ មិន​មាន​គម្រោង​ធ្វើ​ដូច្នេះ​។

ទោះ​យ៉ាងណា ប្រភព​ពី Euronews បាន​រាយការណ៍​ថា Google បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​លិខិត​របស់​លោក Carr​ឡើយ​។ ខណៈ​ដែល Apple មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ​។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ TikTok បាន​អះអាង​ថា វិស្វក​របស់​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ខាងក្រៅ​សហរដ្ឋអាមេរិក រួម​ទាំង​ប្រទេស​ចិន អាច​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ចូល​ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​តាម​តម្រូវការ និង​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹង​រឹង​។

សូម​ជម្រាប​ថា កម្មវិធី TikTok នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ​ដ៏​តឹងរ៉ឹង លើ​ការ​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​រដ្ឋ​អា​មេ​រិ​ក​។ ខណៈ​ដែល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump ធ្លាប់​បាន​រិះគន់​ក្រុមហ៊ុន​នេះ ម្តង​ហើយ​ម្តងទៀត​។ ហើយ​ថែម​ទាំង​បាន​ព្យាយាម​ហាមឃាត់​កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​នេះ តាម​រយៈ​បទបញ្ជា​ប្រតិបត្តិ​ថែម​ទៀត អំឡុង​ពេល​លោក​នៅ​កាន់​តំណែង ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​៕

លោក Brendan Carr

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ