ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​បញ្ជូន​នាវា​ប្រណីត​លោក Bezos ចូល​មហា​សមុទ្រ ត្រូវ​ផ្អាក ដោយសារ​បញ្ហា​នេះ​

1 ឆ្នាំ មុន

ហូ​ឡង់ ៖ ផែនការ​រុះរើ​ស្ពាន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ហូ​ឡង់ ដើម្បី​អនុញ្ញាត​ឱ្យ​នាវា​ដ៏​ប្រណីត​ថ្មី​របស់​

ហូ​ឡង់ ៖ ផែនការ​រុះរើ​ស្ពាន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ហូ​ឡង់ ដើម្បី​អនុញ្ញាត​ឱ្យ​នាវា​ដ៏​ប្រណីត​ថ្មី​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos ឆ្លងកាត់​ពី​កន្លែង​ផលិត​កប៉ាល់​ទៅ​កាន់​ផ្ទៃ​មហាសមុទ្រ​ត្រូវ​បាន​ផ្អាក​។ បន្ទាប់​ពី​ផ្ទុះ​មានការ​តវ៉ា​ជា​សាធារណៈ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២​។

Oceanco ដែល​ជា​ក្រុមហ៊ុន​ផលិត​កប៉ាល់ មាន​មូលដ្ឋាន​នៅ​ទីក្រុង Alblasserdam ភាគ​ខាងលិច​ប្រទេស​ហូ​ឡង់​។ ដែល​បច្ចុប្បន្ន​កំពុង​សាងសង់​នាវា​ដ៏​ប្រណីត​របស់​មហាសេដ្ឋី​អា​មេ​រិ​ក Jeff Bezos បាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​នឹង​បញ្ឈប់​ជា​បណ្តោះអាសន្ន​នូវ​ផែនការ​ដឹក​ជញ្ជូន​នាវា ដើម្បី​រុះរើ​ស្ពាន Koningshavenbrug ដ៏​ល្បីល្បាញ​នៅ​ទីក្រុង Rotterdam ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «De Hef» ដើម្បី​អនុញ្ញាត​ឱ្យ​នាវា​លោក Bezos តម្លៃ​ជិត​៥០០​លាន​ដុល្លារ ដែល​មាន​ក្តោង​ដ៏​ខ្ពស់​ចំនួន​៣ ឆ្លងកាត់​។ ខណៈ​តាម​ការ​គ្រោងទុក នាវា​ដ៏​ប្រណីត​មួយ​នេះ នឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២ នេះ​តែ​ម្តង​។

យោង​តាម​ប្រភព​ពី NL Times បានឱ្យ​ដឹង​ថា Oceanco បាន​ទទួល​របាយការណ៍​ពី​អ្នកស្រុក​ដែល​កំពុង​ខឹងសម្បា​រលើ​ផែនការ​នេះ​។ ដោយ​ព័ត៌មាន​បាន​ផ្ទុះ​ឡើង​កាលពី​ខែកុម្ភៈ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជិត​៤,០០០​នាក់ ចាប់ផ្តើម​អំពាវនាវ​ឱ្យ​អ្នកស្រុក Rotterdam ត្រៀម​បោះ​ស៊ុត​ស្អុយ​លើ​នាវា​ថ្មី​របស់​លោក Bezos​។

អ្នក​សាងសង់​នាវា​របស់​លោក Bezos ម្នាក់ បាន​អះអាង​ថា ការ​ភ័.យ​ខ្លា.ច​នៃ​ការ​បំផ្លិចបំផ្លាញ​បាន​បន្ត​កើត​មាន ខណៈ​អ្នកស្រុក​ជា​ច្រើន​មានការ​ខឹងសម្បារ​ចំពោះ​ការ​រុះរើ​ស្ពាន ដែល​ត្រូវ​បាន​សាងសង់​ឡើង​លើ​ទន្លេ Nieuwe Maas នៅ​ក្នុង​ឆ្នាំ ១៩២៧ ហើយ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​នៅ​ឆ្នាំ ២០១៧ មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ