ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ម្នាក់​ទៀត​ចេញពី CTN ហើយ តើ​​អ្នក​ណា​​មក​ជំនួស​ក្រុម​តារា​កំប្លែង​ទាំងនេះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ម្នាក់​ទៀត​ហើយ ​បាន​ប្រកាស​ចាក​ចេញ​ពី​ក្រុម​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍ CTN នោះ​ គឺ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០២២​នេះ តារា​កំប្លែង​ម្នាក់​ទៀត​ហើយ ​បាន​ប្រកាស​ចាក​ចេញ​ពី​ក្រុម​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍ CTN នោះ​ គឺ នាយ គ្រឿន ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​កំប្លែង​ជួរ​មុខ នាយ​ ពាក់​មី ។

វា​ហាក់ដូចជា​មិនមែន​ជា​រឿង​ចម្លែក​ទៀត​​នោះ​ទេ​ សម្រាប់​ការ​ប្រកាស​ចាកចេញ​របស់​នាយ​គ្រឿន ព្រោះ​​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​មាន​តារា​កំប្លែង​ជា​ច្រើន​រូប រួម​មាន ៖ ​នាយ​ពាក់​មី នាយ​ក្រូច និង​អ្នកដឹកនាំ​ក្រុម​កំប្លែង​ផ្ទាល់ គឺ​លោក សុវណ្ណ​រិ​ទ្ធី ហៅ តា​វិច​ទ័​រ​ ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​បង្កើត​នូវ​ច​ម្ង​ល់​​ដល់​មហាជន​នោះ​ គឺ​ក្រុម​តារា​កំប្លែង​ណា​​នឹង​ត្រូវ​មក​ជំនួស​​កន្លែង​ក្រុម​នាយ​ពាក់​មី ខណៈ​អ្នក​នាង​ យុគ ចិន្តា ពិធី​ការិនី​ចាស់វស្សា​ ត្រូវ​បាន​ថ្នាក់លើ​របស់​ស្ថានីយទូរទស្សន៍ CTN ប្រគល់​តំណែង​ថ្មី​បន្ថែម​ទៀត​ឱ្យ​គ្រប់គ្រង​ដឹកនាំ​ជំនួស​តំណែង​លោក តា​វិច​ទ័​រ​នោះ​។

ងាក​មក​តារា​កំប្លែង នាយ​គ្រឿន វិញ តារា​កំប្លែង​មុខស្រស់​ល្បីឈ្មោះ​ខ្លាំង​ក្នុង​រឿង​ជា​តួអង្គ «​នាយ​ស៊យ​» នោះ​ បាន​សរសេរ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កដោយ​មាន​ភ្ជាប់​​ជាមួយ​នឹង​រូប​ប៉ុន្មាន​សន្លឹក​ថា «​រីករាយ​នៅ​អ្វី​ដែល​យើង​មាន ហើយ​បាត់បង់​ទៅ​វិញ លា​ហើយ ស៊ី ធី អិន ទីកន្លែង​ផ្ដល់​កំណើត​សិល្បៈ​ដល់​រូប​ខ្ញុំ លា​បងប្អូន ធ្លាប់​រួមការ​ងារ​គ្រប់​កម្មវិធី​នៅ​ទី​នេះ អរគុណ ស៊ី ធី អិន អរគុណ​ពូ​មីង ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់ និង​គាំទ្រ​ខ្ញុំ​រហូត​មក​»​។

គេ​ឃើញ​មាន​មតិ​ពី​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ ដែល​នាយ​គ្រឿន ​ចាកចេញ​ពី ​CTN ហើយ​ក៏​មាន​ពាក្យ​ជូនពរ និង​លើកទឹកចិត្ត​តារា​កំប្លែង​រូប​នេះ​ដែរ​។

ក្នុង​សំ​ណេ​រ​នេះ​ដែរ លោក​ក៏​មិន​បាន​បង្ហាញ​ពី​មូលហេតុ នៃ​ការ​ចេញ​របស់​លោក​អោយ​ពិតប្រាកដ​នោះ​​ទេ ប៉ុន្តែ​មហាជន​អាច​ទាយ​ដឹង​ថា​ ការ​ចាកចេញ​របស់​លោក មាន​មូលហេតុ​មិន​ខុស​ពី​បងប្រុស​របស់​លោក​ប៉ុន្មាន​ទេ ដោយសារ​តែ​កន្លង​មក នាយ​ពាក់​មី បាន​ប្រកាស​លាឈប់​ការងារ​របស់​ខ្លួន​ពី​ស៊ី​ធី​អិន​នេះ ដោយសារ​ការ​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​អ្នកគ្រប់គ្រង​ថ្មី​។

ចំណែក​ នាយ​ពែ​ក​មី ក៏​ធ្លាប់​បាន​និយាយ​ថា លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ថ្មី​ដក​ចេញពី​កម្មវិធី «My boss» ឬ «​បាទ​មេ​» និង​បាន​និយាយ​បន្ថែម​ថា ខ្លួន​មិន​ចង់​ចាក​ចេញពី​ស៊ី​ធី​អិន ដែល​ជា​ផ្ទះ ជា​កន្លែង​ផ្តល់​កំណើត​សិល្បៈ​អោយ​លោក​មាន​កិត្តិយស​មុខមាត់​ដូច​ថ្ងៃនេះ​។

គេ​សង្កេត​ឃើញ​ថា ការ​លាឈប់​របស់​តារា​កំប្លែង​ CTN មិនមែន​ធ្វើ​ឡើង​ភ្លាម​ៗ​នោះ​ទេ គឺ​មានការ​បង្ហើប​​គម្រោង​ចាក​ចេញពី​នាយ​ពាក់​មី និង​តារា​កំប្លែង​​ជា​ច្រើន​រូប ប្រមាណ​ជាង​មួយ​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ត្រូវ​បាន​កើតឡើង​នោះ​ទេ ។

ដូច្នេះ មហាជន​កំពុង​រង់​ចាំ​មើល​វត្តមាន​តារា​កំប្លែង​នៅ​ក្នុង​ក្រុម​ពាក់​មី​រូប​ណា​ទៀត ​ដែល​នឹង​ចាកចេញ ហើយ​ក៏​កំពុង​រង់​ចាំ​មើល​ថា ​តើ​ក្រុម​កំប្លែង​ក្រុម​ថ្មី​ណា នឹង​មក​ជំនួស​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ​CTN ​នោះ​ទេ? តែ​កន្លង​មក ​ក្នុង​កម្មវិធី «​បាទ​មេ​» គឺ​មាន​វត្តមាន​តារា​កំប្លែង​ដែល​ពោរពេញ​​ដោយ​សមត្ថភាព​កំពុង​មាន​វត្តមាន​សម្តែង​ដែរ​នោះ​គឺ «​ពូ​ណុ​យ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ