ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តើម​គ្នា​យក​ដី​បញ្ចុះ​ស​.​ព​… ម្ចាស់​ដី​ពិតប្រាកដ គឺ​ស​.​ព​ទាំង​៣៦​ផ្នូរ

1 ឆ្នាំ មុន
  • កំពត

ដី​បញ្ចុះ​ស​.​ព​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រាំង​ខាងត្បូង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត បាន​កើតជា​ជម្លោះ​រឿង​ដី​ព្រៃ​កន្លែង​ប​ញ្ជុះ​ស​.​ព និង​កន្លែង​បូ​ជាស​.​ព

ខេត្តកំពត ៖ ដី​បញ្ចុះ​ស​.​ព​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រាំង​ខាងត្បូង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត បាន​កើតជា​ជម្លោះ​រឿង​ដី​ព្រៃ​កន្លែង​ប​ញ្ជុះ​ស​.​ព និង​កន្លែង​បូ​ជាស​.​ព ដែល​កើត​មាន​រវាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត នៅ​ក្នុងភូមិ​ព្រៃ​ក្រាំង​ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ បន្ទាប់​ពី​ឈ្មោះ ឯក ម៉ូ​វ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ និង​បុរស​ជា​ប្ដី​ឈ្មោះ ញ៉ែ​ត រ៉ាត់ នៅ​ភូមិ​ព្រៃ​ក្រាំង បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ដី​បញ្ចុះ​ស​.​ព ដែល​អ្នក​ភូមិ​ស្គាល់​ច្បាស់​ថា ជា​ដី​ព្រៃ​ខ្មោច​នោះ​ភ្លាម អ្នកស្រុក​ក៏​ផ្ទុះ​ការ​តវ៉ា​ជំទាស់​តែ​ម្ដង​ទៅ​។

ហើយ​ការ​តវ៉ា​របស់​អ្នកស្រុក​ទាមទារ​ដី​សម្រាប់​បញ្ចុះ​ស​.​ព​ខាងលើ​នេះ យក​មក​រក្សា​ទុក​បញ្ចុះ​ស​.​ព​អ្នក​ភូមិ​បន្ត​ទៀត ទោះបី​ពាក្យបណ្ដឹង​ដល់​ដៃ​តុលាការ​ក៏​ដោយ​ចុះ​។

បើ​តាម​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ឃឹម សារី អាយុ​៦៦​ឆ្នាំ ដែល​ស្គាល់​សាវតា​ដី​កន្លែង​ប​ញ្ជុះ​ស​.​ព​នោះ​ច្បាស់ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ដី​ព្រៃ​កន្លែង​បញ្ចុះ​ស​.​ព​នេះ មាន​ទំហំ​៥០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ​។

ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ត​ថា ប្រជាពលរដ្ឋ​ជា​ទូទៅ​ស្គាល់​ច្បាស់​កន្លែង​ដី​បញ្ចុះ​ស​.​ព​នេះ​ថា ជា​ដី​ព្រៃ​ខ្មោច ព្រោះ​នៅ​កន្លែង​ដី​ព្រៃ​ខ្មោច​នោះ មាន​បញ្ចុះ​ស​.​ព​ចំនួន​៣៦​នាក់​។ ស្ត្រី​ចំណាស់​ដដែល​និយាយ​ថា មិន​ត្រឹមតែ​បញ្ចុះ​ស​.​ព​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​មាន​ទាំង​ស​.​ព​ទាហាន​វៀតណាម ក៏​មាន​បញ្ចុះ​នៅ​ទីនោះ​ដែរ ប៉ុន្តែ​ខាង​វៀតណាម​បាន​គាស់​ឡើង​អស់ហើយ​។

ស្ត្រី​ចំណាស់​តំណាង​អោយ​អ្នក​ភូមិ​ក្រាំង បាន​និយាយ​ទៀត​ថា ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ខ្លាំង​ណាស់ មិន​អោយ​គ្រួសារ​ដែល​អះអាង​ថា​មាន​ប្លង់​យក​ដី​ព្រៃ​ខ្មោច​នោះ ទៅ​ភ្ជួរ​ដី​លើ​ដីស​.​ព​នោះ​ទេ ប៉ុន្តែ​លួច​យក​ត្រាក់ទ័រ​ភ្ជួរ​នៅ​ពេល​យប់​។ ស្ត្រី​ចំណាស់​រូប​នោះ​និយាយ​ថា ភ្ជួរ​លុប រហូត​ផ្នូរ​ស​.​ពនៅ​តែ​ផ្នូរ​ស​.​ព​មួយ​តែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​សុំ​ណូ​ម​ពរ​អោយ​ឯកឧត្តម​អភិបាល​ជួយ​ដោះស្រាយ​យក​ដី​បញ្ចុះ​ស​.​ព​នេះ​មក​វិញ​ផង​។

ចំណែក​ប្រជាពលរដ្ឋ​ឈ្មោះ ឯក ម៉ូ​វ និង​បុរស​ជា​ប្ដី​ឈ្មោះ ញ៉ែ​ត រ៉ាត់ បាន​និយាយ​ដែរ​ថា ប្លង់​ដី​នៅ​កន្លែង​ព្រៃ​ខ្មោច​នេះ គាត់​ជា​ម្ចាស់​កម្មសិទ្ធិ មាន​ប្លង់​កាន់កា​.​ប់​ក្នុង​ឆ្នាំ​២០១៦ ។ ម្ចាស់​កម្មសិទ្ធិ​កាន់កា​.​ប់​ដី​បញ្ចុះ​ស​.​ព​នេះ​បាន​និយាយ​បន្ត​ថា អ្នកកាន់កា​.​ប់​ដី​ព្រៃ​ខ្មោច​ផ្សេង​ទៀត មិន​រករឿង មក​រករឿង​តែ​ដី​គាត់​។

ទាក់ទង​នឹង​ដី​បញ្ចុះ​ស​.​ពនៅ​ភូមិ​ព្រៃ​ក្រាំង​នេះ​ដែរ ឯកឧត្តម​អភិបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ បាន​ថ្លែង​អោយ​ដឹង​ជា​សាធារណៈ​មួយ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​វិនិច្ឆ័យ​ដីធ្លី​នៅ​ស្រុក​បន្ទាយមាស ថា រឿង​ដី​បញ្ចុះ​ស​.​ព​ទាំង​៣៦​នាក់​ពិបាក​នឹង​ដោះស្រាយ​។

ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​ថា ទោះបីជា មាន​ប្លង់​រឹង ប្លង់​ទន់​អី​ក៏​ដោយ លោក​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​អភិបាល​បញ្ជាក់​ថា ម្ចាស់​ដី​ពិតប្រាកដ​នោះ គឺ​ស​.​ព​ទាំង​៣៦​នាក់​នេះឯង ព្រោះ​ស​.​ព​ទាំងនោះ​ដេកចាំ​ដី​នោះ​យូរហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ