ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iOne សហការ​ជាមួយ​ធនាគារ UCB បង្កើត​កាត​ពិសេស​ផ្ដល់​ជូន​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន iOne បាន​សហការ​ជាមួយ​ធនាគារ​សហ​ពាណិជ្ជ (UCB ) ដើម្បី​ចេញ​កាត​មួយ​ដែល​មានឈ្មោះ​ថា iOne Co-Branded Card ជា​ប្រភេទ Credit Card អាច​អោយ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន iOne បាន​សហការ​ជាមួយ​ធនាគារ​សហ​ពាណិជ្ជ (UCB ) ដើម្បី​ចេញ​កាត​មួយ​ដែល​មានឈ្មោះ​ថា iOne Co-Branded Card ជា​ប្រភេទ Credit Card អាច​អោយ​អតិថិជន​ធ្វើការ​ចំណាយ​ទូទាត់​នៅ​គ្រប់​សាខា​របស់ iOne ទូ​ទាំង​ប្រទេស​កម្ពុជា និង​អាច​ទូទាត់​នៅ​លើ​ពិភពលោក​បាន​ផង​ដែរ ។ iOne Co-Branded Card ដែល​ក្រុមហ៊ុន iOne និង​ធនាគារ​សហ​ពាណិជ្ជ​បង្កើត​ឡើង​សម្រាប់​អតិថិជន​មាន​បី​ប្រភេទ​រួម​មាន iOne Visa Classic , iOne Visa Gold និង iOne Visa Platinum ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៦ នៅ​អគារ​មជ្ឈមណ្ឌល​សេវាកម្ម ផ្លូវ​ម៉ៅ​សេ​ទុង កញ្ញា ឈុំ សុភា​រ៉ា តំណាង​ក្រុមហ៊ុន iOne បានអោយ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​កាត​ឥណទាន​ពី​សំណាក់​ប្រជាជន​ទូទៅ ជា​ពិសេស​អតិថិជន​របស់​ក្រុមហ៊ុន iOne ផ្ទាល់  ដូចនេះ​ក្រុមហ៊ុន​ក៏​សម្រេច​បង្កើត iOne Co-Branded Card នេះ​ឡើង​ដើម្បី​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជូន​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​នៅ​ក្នុង​ក្រុមហ៊ុន iOne ។

កញ្ញា​បាន​បញ្ជាក់​ពី​អត្ថប្រយោជន៍​ដែល​នឹង​ទទួល​បាន​ពី​កាត​នេះ​ដូច​ជា អាច​ជាវ​ទំនិញ​តាម​រយៈ​អន​ឡាញ , ទទួល​បាន​ប្រូ​ម៉ូ​សិន​ពី​ក្រុមហ៊ុន iOne ជា​រៀង​រាល់​ខែ , សេវាកម្ម​បង់​រំលស់ ជាមួយ​អត្រា​ការ​ប្រាក់​ទាប ពី​ធនាគារ​សហ​ពាណិជ្ជ , ការ​បញ្ចុះតម្លៃ​ពី​ក្រុមហ៊ុន និង​ហាង​ដែល​ជា​ដៃគូ​សហការ ដែល​សព្វថ្ងៃ​មាន​ចំនួន​ប្រមាណ​៦០​កន្លែង , ការ​ប្រើប្រាស់​ទូលំទូលាយ​ជាមួយ​ទីកន្លែង​ដែល​ទទួល​ការ​ទូទាត់​តាម​រយៈ Visa ទូ​ទាំង​ពិភពលោក ។ សម្រាប់​កាត​នេះ អតិថិជន​អាច​ទទួលយក​បាន​នៅ​រាល់ពេល​អតិថិជន​ជាវ​ទំនិញ​ពី iOne  ចាប់ពី​៣០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ អតិថិជន​នឹង​ទទួល​បាន​នូវ​ប័ណ្ណសមាជិក​មួយ ។ បន្ទាប់​មក​អតិថិជន​អាច​ធ្វើការ​ស្នើរ​សុំ​នូវ iOne Co-Branded Card ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ជា អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន សៀវភៅ​គ្រួសារ លិខិតបញ្ជាក់​ប្រាក់​បៀរ​វត្ស រូបថត​បច្ចុប្បន្ន​២​សន្លឹក ។

តំណាង​ធនាគារ​សហ​ពាណិជ្ជ (UCB ) ក៏​បានអោយ​ដឹង​ដែរ​ថា ចំពោះ​អតិថិជន​ដែល​មិន​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន iOne តែ​ចង់បាន​កាត​នេះ​សម្រាប់​ប្រើប្រាស់​ដែរ​នោះ ធនាគារ និង​ក្រុមហ៊ុន នឹង​ពិនិត្យ​មើល​ថា តើ​អតិថិជន​រូប​នោះ​ធ្លាប់​ជា​អតិថិជន​របស់​ក្រុមហ៊ុន iOne ដែរ​ឬទេ បើសិនជា​អតិថិជន​រូប​នោះ​ធ្លាប់​ជា​អតិថិជន​របស់ iOne នោះ​ក្រុមហ៊ុន និង​ធនាគារ​នឹង​ចេញ​បណ្ណ​នោះ​ជូន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ ក្រុមហ៊ុន iOne នឹង​មានកម្ម​វិធី​ផ្ដល់​ជូន​ពិសេស​មួយ ដែល​កម្មវិធី​នេះ​មានឈ្មោះ​ថា The Big Year-End Card Member Reward ហើយ​រាល់​អតិថិជន​ដែល​មាន​កាត​សមាជិក iOne Card ឬ​កាត​ឥណទាន iOne Co-Branded Card ហើយ​បាន​ជាវ​ផលិតផល​ពី iOne អស់​ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​ក្នុង​វិ​ក្ក័​យ​ប​ត្រ​តែ​មួយ ចាប់ពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៦ ដល់​ថ្ងៃ​ទី ០៥ ខែកុម្ភៈ ២០១៧ ដោយ​ពួក​គាត់​ធ្វើការ​ដោះ​ដូរ​នូវ​ផលិត​ពី​ក្រុមហ៊ុន iOne ក្នុង​តម្លៃ​ពិសេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕