ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង បណ្ដេញ​អនុប្រធាន​នាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ១រូប​ ចេញពី​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ពី​កំហុស​ល្មើស​ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយក

​រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ពី​កំហុស​ល្មើស​ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​បណ្តេញចេញ​លោក សឿ សុ​ថា អនុប្រធាន​នាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ក្រោម​មូលហេតុ «​ល្មើស​វិន័យ​របស់​កងកម្លាំង​​នគរបាល​ជាតិ​»​។

​យោង​តាម​ប្រកាស​ស្តី​ពី​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចុះ​ហត្ថ​លេ​ខា​ដោយ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​បញ្ជាក់​ថា «​ត្រូវ​បាន​អនុវត្ត​វិន័យ​ចំពោះ​លោក សឿ សុ​ថា អត្តលេខ ០១១៥២ អនុប្រធាន​នាយកដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម​ក្រោម​រូបភាព​ដកហូត​មុខ​តំណែង និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​។ មូលហេតុ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​»​។​

សេចក្តីសម្រេច​នេះ​ក៏​បាន​លើក​ឡើង​បន្ត​ទៀត​ថា ប្រាក់បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេង​ៗ ត្រូវ​បាន​កាត់​ផ្តាច់ និង​លុប​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ថ្ងៃខែចុះហត្ថលេខា​តទៅ​ ហើយ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ