ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាចារ្យ​ម្នាក់អះអាងថា គាត់​អាច​ធ្វើឱ្យ​​លិង្គ​​ឡើង​ធំ​ដោយគ្រាន់​តែ

7 ឆ្នាំ មុន

ហ្គា​ណា​ ៖ តាម​ប្រភព​ព័ត៌មាន Metro ថា លោក​អាចារ្យ​ខាង​គ្រឹ​ស្ត​សាសនា​មួយ​រូប​​អះអាង​ថា លោក​អាច​ធ្វើ​ឱ្យ​​លិង្គ​របស់​មនុស្ស​ប្រុស​រីក​ធំ​ជាង​មុន ដោយ​គ្រាន់តែ​ឱ្យ​​លោក​ស្ទាបអង្អែល​នៅ​ត្រង់​កន្លែង​នោះ​ ។

ហ្គា​ណា​ ៖ តាម​ប្រភព​ព័ត៌មាន Metro ថា លោក​អាចារ្យ​ខាង​គ្រឹ​ស្ត​សាសនា​មួយ​រូប​​អះអាង​ថា លោក​អាច​ធ្វើ​ឱ្យ​​លិង្គ​របស់​មនុស្ស​ប្រុស​រីក​ធំ​ជាង​មុន ដោយ​គ្រាន់តែ​ឱ្យ​​លោក​ស្ទាបអង្អែល​ នៅ​ត្រង់​កន្លែង​នោះ​ ។

លោក​អាចារ្យ​ជនជាតិ​ហ្គា​ណា Daniel Obinim បាន​ថត​វី​ឌី​អូ​បង្ហាញ​អំពី​សកម្មភាព​ធ្វើ​ឱ្យ​​ប្រដាប់​ធំ ដែល​មាន​បុរស​ជា​ច្រើន​នាក់​នៅ​ក្នុង​បន្ទប់​តែ​មួយ ហើយ​ឱ្យ​​លោក​អាចារ្យ​ដើរ​ចាប់​ប្រដាប់​ម្នាក់​ម្តង​ៗ​ ។ នៅ​ពេល​ខ្លះ លោក​អាចារ្យ​គ្រាន់តែ​ដើរ​​ចាប់ ហើយ​អង្រួន​បន្តិច​ៗ​តែ​​ប៉ុណ្ណោះ​ ។ មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​​លិង្គ​​ធំ​នោះ​ទេ លោក​អាចារ្យ​ក៏​អះអាង​​ថា អាច​ធ្វើ​ឱ្យ​ដើមទ្រូង​របស់​នារី​ៗធំ​សម​​តាម​បំណង​​ផង​ដែរ​។

នៅ​ក្នុង​វី​ឌី​អូ​មួយ ដែល​បាន​បង្ហោះ​នៅ​លើ​ប៉ុស្តិ៍​​របស់​លោក​អាចារ្យ​ផ្ទាល់ Obinim TV លោក​បាន​និយាយ​ថា​​ «​ប្រសិនបើ​អ្នក​មិន​ពេញ​ចិ​ត្ត​ត្រង់​កន្លែង​ណា សូម​មក​រក​ខ្ញុំ ​។ តើ​អ្នក​ចង់​ឱ្យ​​ខ្ញុំ​ធ្វើ​អ្វីឱ្យ? បើ​អ្នក​ចង់បាន​គូទ​ធំ ខ្ញុំ​អាច​ធ្វើ​បាន​ ។ បើ​អ្នក​ចង់បាន​ដើមទ្រូង​ធំ ខ្ញុំ​ក៏​អាច​ជួយ​​បាន ​។ បើសិន​អ្នកមាន​អា​អូន​តូច​​មិនធំ ខ្ញុំ​ក៏​អាច​ជួយ​បាន​» ។

លោក​អាចារ្យ ដែល​ជា​អ្នក​ផ្តើមគំនិត​កសាង​ព្រះ​វិហា​រវិ​ថី​ព្រះ​អន្តរជាតិ (International God’s Way Church) ខាងលើ ត្រូវ​បាន​គេ​រិះគន់​ពី​ទ​ង្វើ​របស់​លោក កាលពី​ពេល​កន្លង​មក​ថា ​មិន​សមរម្យទាល់តែសោះ ។