អនិច្ចា! បុរសម្នាក់ត្រូវម៉ូតូសណ្ដោងរ៉ឺម៉ក់សង្កត់ពីលើ ដោយគ្មានអ្នកណាជួយទាន់
- បន្ទាយមានជ័យ
បុរសម្នាក់ជាអ្នកដឹកកូនឈើលក់ ត្រូវបានគេប្រទះឃើញស្លា.ប់ក្នុងប្រឡាយទឹក ដោយត្រូវរ៉ឺម៉កដឹកកូនឈើ
បុរសម្នាក់ជាអ្នកដឹកកូនឈើលក់ ត្រូវបានគេប្រទះឃើញស្លា.ប់ក្នុងប្រឡាយទឹក ដោយត្រូវរ៉ឺម៉កដឹកកូនឈើ
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាអ្នកដឹកកូនឈើលក់ ត្រូវបានគេប្រទះឃើញស្លា.ប់ក្នុងប្រឡាយទឹក ដោយត្រូវរ៉ឺម៉កដឹកកូនឈើសង្កត់ពីលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខលូប្រឡាយខាងលិច ស្ថិតក្នុងភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ។
បើតាមលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីម៉ូតូសណ្ដោងរ៉ឺម៉ក់ម៉ាកវ៉េវអាល់ហ្វា ស្លាកលេខ បាត់ដំបងAJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើលក់ បានធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតត្រ ចំណុចលូខ្ពស់ ដោយពុំឃើញម្ចាស់ ស្ថិតនៅខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្ស ក៏ស្រាប់តែឃើញម្ចាស់ស្លា.ប់នៅក្នុងទឹកប្រឡាយក្រោមម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកកូនឈើ ដោយមិនដឹងថា តាំងពីពេលណានោះទេ ។ ហើយក៏បានស្រង់ស.ពជនរងគ្រោះឡើងមកលើគោក និងបានឆែកក្នុងកាបូបស្ពាយចំហៀងរបស់ស.ពជនរងគ្រោះ ក៏បានឃើញមាន ៖ ១- អត្តសញ្ញាណប័ណ្ណឈ្មោះ អិន សែន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង, ២- ទូរស័ព្ទម៉ាកសាំសុង ពណ៌ខ្មៅ, ៣- លុយខ្មែរចំនួន៤៦០.៧០០រៀល និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។
ហើយក្រោយមកក៏បានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ និងរកឃើញក្រុមគ្រួសារផ្ទាល់ ក៏បានប្រគល់ស.ពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោកអធិការបានបន្តថា ហើយមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិច លុះពេលមកដល់ចំណុចលូខ្ពស់ ដោយសង្ស័យថា ជនរងគ្រោះប្រហែលជាគេចគ្រលុក ក៏បណ្តាលឱ្យរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូ និងរ៉ឺម៉ក ហើយសង្កត់ពីលើមនុស្សនៅក្នុងទឹកឈ្លក់ស្លា.ប់តែម្តង ដោយគ្មានអ្នកដឹង និងជួយទាន់ពេលវេលានោះទេ ៕
ចែករំលែកព័តមាននេះ