ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួលម៉ូតូឱ្យគេ​ជិះ ស្រាប់តែបាត់ លុះឆែក GPS ក៏ឃើញ​ក្រោយ​សាលាសង្កាត់ផ្សារកណ្តាល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ក្រុង​ប៉ោយ​ប៉ែ​ត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​សោ កម៉ូតូចំនួន​៤​នាក់ ​ត្រូវនគរបាល​ក្រុងប៉ោយ​

​ក្រុង​ប៉ោយ​ប៉ែ​ត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​សោ កម៉ូតូចំនួន​៤​នាក់ ​ត្រូវនគរបាល​ក្រុងប៉ោយប៉ែត​​ឃាត់ខ្លួន ក្នុង​ពេល​ប្រតិបត្តិការ​ចុះបង្ក្រាប​​នោះ​ ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាននគរបាល​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី ​ចំណែក​២​នាក់​ទៀត មិន​ពាក់ព័ន្ធ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាពឡើងវិញ​ ។

​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរ​បា​ល្រុ​ង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ​កាលពីវេលាម៉ោង​​​៦​និង​​​​៤០នាទីព្រឹក​ថ្ងៃ​ទី​២ ខែ កក្កដា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ឺ ណៃ​ស្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​មក​ប្ដឹង​រាយការណ៍​ថា​ មាន​ករណី​ចោរ​កាច់ក​ម៉ូតូ​​មួយគ្រឿង​ម៉ាក ZOOMER-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-8726 ជា​របស់​គាត់​ដែល​បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ ប៊ុ​ន ចាន់​ឌឿ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។ លុះ​ពេល​គាត់​ឆែក​​តាម​ប្រព័ន្ធ GPS ឃើញ​ម៉ូតូ​​មួយគ្រឿងនោះ ត្រូវ​ចោរ​យក​ទៅ​ទុក​នៅ​ចំណុច​ក្រោយ​សាលាសង្កាត់​ផ្សារ​កណ្ដាល ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​ទទួល​​បាន​បណ្តឹង​ភ្លាម​ រូប​លោក​បាន​ចាត់តាំង​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ចុះ​ទៅ​តាម​​ប្រព័ន្ធ GPS​ ដែល​បាន​បង្ហាញ ពេល​ទៅ​ដល់​ចំណុច​នោះ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ១-​ឈ្មោះ​បូ​លី ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ សុវណ្ណ បូ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ៣-​ឈ្មោះ​កៅ ដុល្លា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ និង​៤-​ឈ្មោះ ជឿន ជាង ហៅ​ទក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល ទាំងអស់​គ្នា​ ។

​​លោកអធិការបាន​បញ្ជាក់បន្ត​ថា ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​​​​ខាងលើ ​សមត្ថកិច្ច​ក៏​បាន​​ដកហូត​ម៉ូតូ​​ចំនួន​៣​គ្រឿង រួម​​មាន ១-ម៉ូតូ​មួយគ្រឿង​​ម៉ាក YAMAHA AEROX ពណ៌​ប្រផេះ លាយ​ទឹក​ប៊ិក​ គ្មាន​ស្លាក​លេខ​ ២-​​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ZOOMER -X ​ពណ៌​ខ្មៅ ដែល​បាត់​ និង​៣-ម៉ូតូមួយគ្រឿង​​ម៉ាក CBR 150 គ្មាន​ស្លាក​លេខ និង​ឧបករណ៍​ដូច​ជា​សោរ ដែកគាស់ ស្នាប់ដៃ និង​ដែកកេស​កែ​ច្នៃ​មួយ​ចំនួន ​​។ បន្ទាប់មក​ទាំងជនសង្ស័យ និង​វត្ថុតាង ​ត្រូវបាន​នាំយកទៅ​​កាន់​​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បីធ្វើការ​​សួរនាំកសាង​សំណុំរឿង ប​ញ្ជួ​ន​តាម​នីតិវិធី​។

​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​បន្ថែម​ថា ​ជនសង្ស័យ​ឈ្មោះ​បូ​លី ពៅ ហៅ​ង៉ោ​ល បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​និង​បក្ខពួក​ឈ្មោះ កៅ ដុល្លា ហៅ ឡា ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​ និង​ធ្លាប់​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរ​គ្រឿង​ញៀ​.នផងដែរ ។ ដោយឡែក​ឈ្មោះ សុវណ្ណ បូ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង ជឿន ជាង ហៅ​ទក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​រក​ថា ​ពុំ​មានការ​ជាប់​​ពាក់ព័ន្ធ​​នឹង​អំពើ​លួច​ឡើយ ទើប​កម្លាំង​ជំនាញ​ស្នើ​សុំ​ធ្វើការ​អប់រំ កិច្ចសន្យា រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ​ដោយឡែក ម៉ូតូ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​​ទៅ​ឱ្យ​​ម្ចាស់វិញ ដើម្បី​យក​ទៅ​ប្រើប្រាស់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ