ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារGPS ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរកឃើញម៉ូតូ២គ្រឿង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ២០២២ ករណី​លួច​កាច់ក​ម៉ូតូ​អ្នកស្រុក និង​រក​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង​មក​វិញ​ផង​ដែរ ។ ជនសង្ស័យ​ទាំង​២​ខាងលើ​១ ….

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ២០២២ ករណី​លួច​កាច់ក​ម៉ូតូ​អ្នកស្រុក និង​រក​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង​មក​វិញ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​២​ខាងលើ​១ . ឈ្មោះ បូ​លី​ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ និង​២.​ឈ្មោះ​កៅ​ដុល្លា ហៅ​ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ពួក​គេ​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ប៊ី​ណៃ ស្រ៊ី​ម អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជំនាញ​ថា កាលពី​ម៉ោង​២​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ដដែល​មាន​ចោរលួច​កាច់ក​ម៉ូតូ​១​គ្រឿង​ម៉ាក Zoomer x​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​:១AF.៨៧២៦ ដែល​គាត់​ជួល​ឲ្យ​ឈ្មោះ​ប៊ុ​ន ចាន់​ឌឿ​ន​ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្នុងភូមិ​ជាមួយ​គ្នា​ជិះ​ធ្វើការ​។

របាយការណ៍​បន្ត​ថា ដោយ​ម្ចាស់​ម៉ូតូ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ឆែក​ប្រពន្ធ GPS​ដែ ល​ដាក់​ភ្ជាប់ និង​ម៉ូតូ​ដែល​បាត់​ក៏​ឃើញ​សញ្ញា​នៅ​ចំណុច​មួយ​ម្តុំ​ក្រោយ​សាលាសង្កាត់​ផ្សារ​កណ្តាល ។

ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ​ឡោះ​ស្នងការ​នគរបាល​ខេត្ត​ភ្លាម​ៗ​លោក​វរសេនីយ៍ឯក​សៅ​សា​រឿ​ន​ក៏​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ព្រំ​ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ចុះ​ទៅ​កន្លែង​នោះ​តាម​ប្រពន្ធ GPS ជាមួយ​ម្ចាស់​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​រក​ឃើញ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​២​គ្រឿង ម្ចាស់​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក និង​១​គ្រឿង​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ រួម​មាន​១.​ម៉ាក​Zoomer x​ពណ៌​ខ្មៅ​(​ម៉ូតូ​ដែល​បាត់​),២.​ម៉ាក​Yamaha Earox​ព​ណ៏​ប្រផេះ​លាយ​ទឹកប៊ិច​(​ម៉ូតូ​ដែល​បាត់​)​និង​៣.​ម៉ាក​CBR១៥០ និង​ឧបករណ៍​កាច់ក​ម៉ូតូ​មួយ​ចំនួន​ផង​ដែរ​។

ជនសង្ស័យ​ទី​១​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ទាំង​២​គ្រឿង​ពិតមែន ។ សមត្ថកិច្ច​បញ្ជាក់​ថា ជន​នេះ​ធ្លាប់​ជាប់ពន្ធ​នាគា​ករណី​ជួញដូរ​គ្រឿង​ញៀ​.​ន​ទៀត​ផង ។

លោក​វរសេនីយ៍ឯក​សៅ​សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

ចំណែក​ម៉ូតូ​២​គ្រឿង ដែល​សមត្ថកិច្ច​រក​ឃើញ​បាន​ស្មើរ​សុំ​ថ្នាក់លើ​ប្រគល់​ជូន​ម្ចាស់​វិញ​ដើម្បី​យក​ទៅ​ប្រើប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ