ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN ទទួល​សិទ្ធិ​ផ្ដាច់មុខ​ផ្សាយ​បន្ត​ផ្ទាល់ FIFA Club World Cup 2016

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ស្ថានីយទូរទស្សន៍ PNN ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ ដើម្បី​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ក្នុង​ព្រឹ​ត្ត​ការណ៍​ជើងឯក​ក្លិប​អាជីព​ពិភពលោក​ធំ​ផ្ដាច់​គេ FIFA Club World Cup 2016 ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៨ ធ្នូ ​ខាង​មុខ​នេះ​។

ក្លិប​អាជីព​ល្អ​ផ្ដាច់​ចំនួន​៧ ជា​ជើងឯក​ប្រចាំ​ទ្វីប​ទាំង​៦​​ក្នុង​សាកលលោក រួម​ជាមួយ​ជើងឯក J-League 1 នឹង​ជួប​តទល់​គ្នា​លើ​សមរ​ភូមិ​វាលស្មៅ​កីឡដ្ឋាន Suita City Football ទីក្រុង​អូ​សា​កា និង​កីឡដ្ឋាន International Stadium Yokohama ទីក្រុង​យូ​កូ​ហា​ម៉ា នៃ​ព្រះរាជាណាចក្រ​ជប៉ុន​ ។

ព្រឹត្តិការណ៍​ដ៏​ជក់ចិត្ត​នេះ មានការ​ចូលរួម​ពី​ជើងឯក​ទ្វីបអឺរ៉ុប Real Madrid មក​ពីអេ​ស្ប៉ា​ញ ជើងឯក​ទ្វីបអាមេរិក​ខាងត្បូង Athletico National មក​ពី​កូ​ឡុំ​ប៊ី ជើងឯក​ទ្វីបអាមេរិក​ខាងជើង Club America មក​ពី​ម៉ិច​សិច​កូ ជើងឯក​ទ្វីបអូសេអានី Auckland City មក​ពី​ញូ​វហ្សេលែ​ន ជើងឯក​ទ្វីបអាហ្វ្រិក Mamelodi Sundowns មក​ពី​អាហ្វ្រិក​ខាងត្បូង ជើងឯក​ទ្វីបអាស៊ី Jeonbok Motors មក​ពី​កូរ៉េ​ខាងត្បូង និង​ក្រុម​ជើងឯក J-League 1​ ។

ព្រឹត្តិការណ៍​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ វេលា​ម៉ោង០៥:០០ -៨:៣០​នាទី​យប់​ថ្ងៃអាទិត្យ ទី​១១ វេលា​ម៉ោង ១:៣០-៥:០០​នាទី​ល្ងាច និង​ម៉ោង៥:០០-៨:៣០​នាទី​យប់ ។ ថ្ងៃ​ពុធ ទី​១៤ វេលា​ម៉ោង​២:០០-៥:៣០​នាទី​ល្ងាច និង​ម៉ោង ៥:​៣០-៨:៣០​នាទី​យប់ ។ ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វេលា​ម៉ោង ៥:៣០-៨:៣០​នាទី​យប់ និង​ថ្ងៃអាទិត្យ ទី​១៨ វេលា​ម៉ោង១:​៣០-​៥:០០​នាទី​ល្ងាច និង​ម៉ោង ៥:០០-៨:៣០​នាទី​យប់​។