ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្តល់​ជំនួយ​1​លាន​ដុល្លារ​គាំទ្រ​ការ​គ្រប់គ្រង​ទឹក​ក្នុង​ប្រទេស​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក (៣៥​លាន​បាត​) ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​ធនធាន​ទឹកជា​រួម ដែល​ចាប់ផ្តើម​ពី​កម្រិត​អាង​ទន្លេ ព្រមទាំង​ពង្រឹង​ការ​អភិវឌ្ឍ​សមត្ថភាព​

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក (៣៥​លាន​បាត​) ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​ធនធាន​ទឹកជា​រួម ដែល​ចាប់ផ្តើម​ពី​កម្រិត​អាង​ទន្លេ ព្រមទាំង​ពង្រឹង​ការ​អភិវឌ្ឍ​សមត្ថភាព​ផែនការ​រួម​បញ្ចូល​អាង​ទន្លេ​ក្នុង​ប្រទេស​ផង​ដែរ ។

ជំនួយ​ឥត​សំណង​នេះ ត្រូវ​បាន​ផ្តល់​ដោយ​មូលនិធិ​ជប៉ុន​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ (JFPR) និង​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​ត្រូវ​បាន​អនុវត្ត​ក្នុងអំឡុងពេល​១​ឆ្នាំ​កន្លះ ដោយ​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ការ​ផ្តល់​ជំនួយ គឺ​ស្របគ្នា​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ធនធានទឹក ដែល​ទើបតែ​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​រដ្ឋាភិបាល​ថៃ ហើយ​នាយកដ្ឋាន​ធនធានទឹក នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ធនធាន និង​បរិស្ថាន​ធម្មជាតិ គឺ​ដើរតួ​ជា​ភ្នាក់ងារ​ប្រតិបត្តិ ។

គម្រោង​នេះ​នឹង​បង្កើត​ឧបករណ៍​សម្រាប់​គ្រប់គ្រង​ធនធានទឹក​រួម​បញ្ចូល​គ្នា (IWRM) នៅ​កម្រិត​អាង​ទន្លេ ។ ឧបករណ៍ IWRM ដើរ​ដោយ​ការ​បញ្ជា​លើ​កុំព្យូទ័រ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​អាច​ធ្វើតេស្ត​ពី​ផល​ប៉ះពាល់​ទឹក ដោយ​វិធីសាស្ត្រ​គ្រប់គ្រង​ធនធានទឹក​ផ្សេង​គ្នា​នៅ​ក្នុង​អាង​ទន្លេ​មួយ ។

លោក Luxmon Attapich សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ ADB ប្រចាំ​ប្រទេស​ថៃ និយាយ​ថា ៖ « នៅ​ក្រោម​គោលនយោបាយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​លើ​វិស័យ​ធនធានទឹក ធនាគារ​ទទួលស្គាល់​ថា ឧបករណ៍ IWRM មាន​ភាព​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​អាង​ទន្លេ » ។

តាម​រយៈ​ឧបករណ៍​នេះ​ដែរ  នឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាគហ៊ុន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពី​របៀប​គ្រប់គ្រង​អាង​ទន្លេ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​ទឹកជំនន់​នា​ពេល​អនាគត និង​លើកកម្ពស់​ជីវភាព​សហគមន៍ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ម៉ានីល បាន​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​អាស៊ី និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​កំណើនសេដ្ឋកិច្ច កំណើន​បរិស្ថាន​ប្រកបដោយ​និរន្តរភាព និង​សមាហរណកម្ម​ថ្នាក់​តំបន់​។ ADB ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ហើយ​នៅ​ខែធ្នូ ឆ្នាំ​២០១៦ នឹង​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ក្នុង​តំបន់ ។ ធនាគារ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សមាជិក​៦៧​ប្រទេស ដែល​មក​ពី​៤៨​តំបន់ ។ ក្នុង​ឆ្នាំ​២០១៥ ADB បាន​ផ្តល់​ជំនួយ​សរុប​ចំនួន​២៧,២​ប៊ី​លាន​ដុល្លារ រួម​ទាំង​សហ​ហិរញ្ញប្បទាន​១០,៧​ប៊ី​លាន​ដុល្លារ​ផង​ដែរ ៕