ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ដាក់​ពន្ធ​លើ​អាជីវកម្ម​ណា​ដែល​ចាក​ចេញពី​អា​មេ​រិ​ក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ឃាត់​ទុក​ការងារ​ប្រមាណ​៨០០​របស់​ក្រុមហ៊ុន Carrier មិន​ឲ្យ​ផ្លាស់​ទៅ​ប្រទេស​មិ​ុ​ក​ស៊ិ​ក លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​ព្រមាន​ជា​ថ្មី​ទៀត​ដល់​ក្រុមហ៊ុន​ណា​ដែល

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ឃាត់​ទុក​ការងារ​ប្រមាណ​៨០០​របស់​ក្រុមហ៊ុន Carrier មិន​ឲ្យ​ផ្លាស់​ទៅ​ប្រទេស​មិ​ុ​ក​ស៊ិ​ក លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​ព្រមាន​ជា​ថ្មី​ទៀត​ដល់​ក្រុមហ៊ុន​ណា​ដែល​ផ្លាស់​ប្តូរ​ដំណើរការ​របស់​ខ្លួន​ទៅ​បរទេស ។

លោក Trump បាន​សន្យា​នៅ​លើ Twitter របស់​លោក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា នឹង​កាត់​បន្ថយពន្ធ​លើ​សាជីវកម្ម ។ ប៉ុន្តែ​លោក​និយាយ​ថា នឹង​ដាក់​ពន្ធ​៣៥% លើ​អាជីវកម្ម​ណា​ដែល​ចាក​ចេញពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ដទៃ ឬ​សាងសង់​រោងចក្រ​នៅ​ប្រទេស​ដទៃ ហើយ​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក ។

សេដ្ឋវិទូ និង​វិនិយោគិន​ជា​ច្រើន​ដែល​មាន​សុទិដ្ឋិនិយម​លើ​គម្រោង​របស់​លោក Trump គឺ​សង្ឃឹម​នឹង​ទទួល​បានការ​កាត់​បន្ថយពន្ធ និង​ការ​បន្ធូរបន្ថយ​ផ្សេង​ៗ​សម្រាប់​អាជីវកម្ម។

គួរ​បញ្ជាក់​ថា អាជីវកម្ម​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​មានការ​កាត់​បន្ថយពន្ធ​៣៥%​លើ​សាជីវកម្ម​។ លោក Trump ចង់​ឲ្យ​អត្រា​នោះ​ធ្លាក់​មក​ត្រឹម​១៥% ។ លោក​សន្យា​ថា នឹង​បន្ធូរ​ច្បាប់​គ្រប់គ្រង​ក្នុង​វិស័យ​ជា​ច្រើន​រួម​មាន មណ្ឌល​ហិរញ្ញវត្ថុ ទីផ្សារ​ភាគហ៊ុន​នៅ​ក្រុង​ញូ​វ​យ៉​ក និង​វិស័យ​ធ្យូងថ្ម ។

ផ្ទុយ​មក​វិញ សេដ្ឋវិទូ​មួយ​ចំនួន​ទៀត​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​គោលនយោបាយ​ការពារ​និយម​របស់​លោក Trump ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច ។

ការ​ដាក់​ពន្ធ​៣៥% អាច​នឹង​ដំឡើង​តម្លៃ​ផលិតផល​សម្រាប់​ជនជាតិ​អា​មេ​រិ​ក ។ បើ​ទោះជា​លោក Trump ពិតជា​អនុម័ត​តាម​អ្វី​ដែល​បាន​អះអាង​ចំពោះ​ការ​ដាក់​ពន្ធ​លើ​ផលិត​ផល​បរទេស  គឺ​អាច​ធ្វើ​ឲ្យ​ផលិតផល​ពី​បរទេស​កាន់តែ​មាន​ភាព​ទាក់ទាញ​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា ដើម្បី​បន្ត​ស្ថិត​ក្នុង​សហរដ្ឋអាមេរិក ក្រុមហ៊ុន Carrier បាន​ទទួល​ការ​កាត់​បន្ថយពន្ធ​ប្រមាណ​៧​លាន​ដុល្លារ ។ អាជីវកម្ម​ផ្សេង​ទៀត​ដែល​ចង់បាន​ការ​កាត់​ពន្ធ​ដូច​គ្នា​នេះ​ដែរ ពួក​គេ​អាច​គំរាម​ថា នឹង​ប្រមូល​ការងារ​ទៅ​បរទេស ។ ទោះជា​យ៉ាងណា នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ពន្ធ​បែប​នេះ​ត្រូវ​បាន​អនុម័ត​យ៉ាងដូចម្តេច ៕