ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​បង្រៀន​តាម​អន​ឡាញ​ម្នាក់​ស្លា.​ប់​ដោយសារ​ជំងឺ​ហឺត

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រា​យក​ការ​ណ៏​មួយ​បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង​១៦​និង​០០​នាទី​​ថ្ងៃ​ទី​០១ ខែកក្កដា​នៅ​ចំណុចភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​ប្រទះឃើញ​ជនជាតិ​បរ​ទេស​ម្នាក់ស្លា.ប់​ ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រា​យក​ការ​ណ៏​មួយ​បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង​១៦​និង​០០​នាទី​​ថ្ងៃ​ទី​០១ ខែកក្កដា​នៅ​ចំណុចភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​ប្រទះឃើញ​ជនជាតិ​បរ​ទេស​ម្នាក់ស្លា.ប់​ ។ ​ជន​រង​គ្រោះ​ឈ្មោះ ALIANCHE Iris ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ជា​គ្រូ​បង្រៀន​​តាម​អន​ឡាញ​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ​។

ក្រោយ​ពីទទួល​បាន​ព័ត៌មាននេះ​ភ្លាម​ ខាង​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក សែន​មនោ​រម្យ ព្រម​​ទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។

ក្រោយ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ និង​សាកសព​យ៉ាង​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ បាន​សន្និដ្ឋាន​ថា​សាកសព​ជន​រង​គ្រោះ បាន​ស្លា.ប់​ដោយសារជំងឺ​ប្រចាំ​កាយ (ជំងឺហឺត​)​។ យោង​តាម​ការ​បំភ្លឺ​ពី​ម្ដាយ​នៃ​ស.ព​​បាន​បញ្ជាក់​ដែរ​ថា កូនស្រី​របស់​គាត់​មានជំងឺហឺត និង​ប្រើប្រាស់​ថ្នាំ​ហឺត​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ព្រមទាំង​ផឹកស្រា ជក់បារី​ជា​ប្រចាំ​ផង​ដែរ ​។ ក្រោយ​ពិនិត្យ​ កម្លាំង​​ក៏បាន​​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ ដើម្បី​ទទួលយក​ទៅ​តំកល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

អត្ថបទសរសេរ ដោយ