ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុ​ស្ស៊ី​ទម្លាក់​គ្រាប់បែក​លើ​កោះពស់ ក្រោយ​ដកទ័ព​ចេញ​​ពី​ទីនោះ​បាន១​ថ្ងៃ

1 ឆ្នាំ មុន

កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ បាន​វា​.​យ​ប្រហារ​កោះពស់​ដោយ​ប្រើប្រាស់​គ្រាប់បែក​ផូស្វ័រ មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​ទីក្រុង​ម៉ូ​ស្កូ​ដកទ័ព​ចេញពី​កោះ​ថ្ម​នោះ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ខ្មៅ​។ មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន​លោក លោក Valeriy Zaluzhnyi បាន​និយាយ​នៅ​លើ​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​សុក្រ…

កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ បាន​វា​.​យ​ប្រហារ​កោះពស់​ដោយ​ប្រើប្រាស់​គ្រាប់បែក​ផូស្វ័រ មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​ទីក្រុង​ម៉ូ​ស្កូ​ដកទ័ព​ចេញពី​កោះ​ថ្ម​នោះ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ខ្មៅ​។

មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន​លោក លោក Valeriy Zaluzhnyi បាន​និយាយ​នៅ​លើ​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​សុក្រ ទី០១ កក្កដា​ថា យន្តហោះ​ចម្បាំងSu-30 របស់​រុ​ស្ស៊ី​ដែល​ទម្លាក់​គ្រាប់បែក​ផូស្វ័រ​បាន​ហោះហើរ​ពីលើ​កោះ​ពី​ឧបទ្វីប​គ្រី​មៀ​ដែល​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី​។

«​ថ្ងៃនេះ​ម៉ោង​ប្រហែល១៨:០០ យន្តហោះ​ប្រភេទ Su-30 នៃ​កងទ័ពអាកាស​រុ​ស្ស៊ី​បាន​ធ្វើការ​វា​.​យ​ប្រហារ​ចំនួន ២​ដងដោយ​ប្រើ​គ្រាប់បែក​ផូស្វ័រ​នៅ​លើ​កោះពស់​»។ នេះ​ជា​ការ​ថ្លែង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សេចក្តី​ប្រកាស​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០ រុ​ស្ស៊ី​បាន​ដកទ័ព​ចេញពី​កោះពស់ ហើយ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​និយាយ​ថា ការ​ដកទ័ព​ចេញ​នោះ​ជា​កាយវិការ​មនុស្សធម៌​ដែល​បង្ហាញ​ថា រុ​ស្ស៊ី​នឹង​មិន​ជ្រៀតជ្រែក​កិច្ច​ប្រឹងប្រែង​របស់​អង្គ​ការ​សហប្រជាជាតិ​ក្នុង​ការ​រៀបចំ​ការ​នាំ​ចេញ​គ្រាប់​ធុញ្ញ​ជាតិ​អ៊ុយ​ក្រែ​ន​ពី​កំពង់​ផែន​នៅ​សមុទ្រ​ខ្មៅ​។

អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ ​មិន​អាច​អនុវត្តន៍​ការ​ប្រកាស​របស់​ខ្លួន ខណៈ​អង់គ្លេស​និយាយ​ថា រុ​ស្ស៊ី​ដក​ទ័ព​ចេញពី​កោះពស់​នោះ​មិនមែន​ជា​កាយវិការ​មនុស្សធម៌​នោះ​ទេ ប៉ុន្តែ​ខ្លាច​ការ​វា​.​យ​ប្រហារ​ពី​សំណាក់​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​។

សូម​បញ្ជាក់​ថា កោះពស់​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​រុ​ស្ស៊ី​វា​.​យ​ដណ្តើម​យក​បាន​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ទទួល​បាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក នៅ​ពេល​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​ឈរជើង​នៅ​ទីនោះ បាន​បដិសេធ​ចុះចាញ់​ចំពោះ​ការ​ទាមទារ​របស់​នាវាចម្បាំង​រុ​ស្ស៊ី​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ