ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងតម្រុយ! អាខ្ទើ.យយួនប្រើហិ.ង្សាលើក្មេង​ ​ក្រោយ​ឃាត់សង្សារ​​ជាតិ​ហូ​ឡង់​បាន​

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ វីដេអូដែល​បង្ហោះ​តាម​បណ្តាញ​​សង្គម ករណីធ្វើ​​ទារុណកម្ម​លើ​ក្មេង​ប្រុសតូច​អាយុ​២​ឆ្នាំ ​ដោយ​ជនជាតិ​វៀតណាម​នោះ ​ត្រូវ​បាន​គេ​ចែករំលែក​ត​ៗ​គ្នា​​ពី​ម្នាក់​ទៅ​ម្នាក់យ៉ាងភ្ញាក់​ផ្អើល និងក្តៅក្រហាយទៅលើជនបង្កនោះ ។

ខេត្តកំពង់ចាម ​៖ វីដេអូដែល​បង្ហោះ​តាម​បណ្តាញ​​សង្គម ករណីធ្វើ​​ទារុណកម្ម​លើ​ក្មេង​ប្រុសតូច​អាយុ​២​ឆ្នាំ ​ដោយ​ជនជាតិ​វៀតណាម​នោះ ​ត្រូវ​បាន​គេ​ចែករំលែក​ត​ៗ​គ្នា​​ពី​ម្នាក់​ទៅ​ម្នាក់យ៉ាងភ្ញាក់​ផ្អើល និងក្តៅក្រហាយទៅលើជនបង្កនោះ ។

​នៅ​​ទីបំផុត ​អង្គការCPU ទទួល​រ៉ាប់​រង​ការពារ​កុមារ​របស់​អូស្ត្រាលី បាន​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់ សហការ​ជាមួយនឹង​សមត្ថកិច្ច ផងដែរ ។ គិតមកដល់ត្រឹមវេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ធ្នូ ​ស្ថិតត្រង់​ចំណុច​សណ្ឋាគារ​មេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ក៏​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់ (ជាបក្សពួក) ​យក​មក​សួរនាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​តាម​រក​ដៃដល់​ ជា​ជនជាតិ​វៀតណាមរូប​​នោះ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​​ខេត្ត​​ប្រាប់​ឱ្យ​​ដឹង​ថា តំបូង​មាន​​បណ្តាញ​សង្គម​ ត្រូវ​បាន​គេ​បង្ហោះពី​វី​ដេ​អូ​​សកម្មភាព​ធ្វើ​ទារុណកម្ម​ដោយ​​ជនជាតិ​​វៀតណាមម្នាក់ ធ្វើទៅ​​លើ​ក្មេង​ប្រុស​អាយុ​២​ឆ្នាំនៅ​ខេត្តមណ្ឌលគិរី  ​កាលពពី​​ថ្ងៃ​ទី​០៥ ​ធ្នូ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​​និយមលេង​ហ្វេ​ស​បុក​នោះ​ បាន​នាំគ្នាស៊ែរ ពី​មួយ​ទៅ​មួយ​ ពា​សពេញ​ប្រទេស​កម្ពុជា​តែ​ម្តង ។

ដំណឹងនេះ ដល់អង្គការ CPU ក៏បាន​ស្នើ​មក​​លោក​​ឧត្តមសេនី​យ៍​ត្រី ឯម កុសល ស្នងការ​គ​របាល​ខេត្តកំពង់ចាម ​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​​ជា​បន្ទាន់ ។ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ប្រាប់​បន្ត​​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ​ក្រុមជន​សង្ស័យ​ កំពុង​តែ​នៅ​ចំណុច​​សណ្ឋាគារ​មេគង្គ ជិត​មាត់ទន្លេ​នោះ​ ក៏​មានការ​ចូលរួម​ពី​កម្លាំង​ព្រហ្មទណ្ឌកំរិត​ស្រាល​ខេត្ត​​ បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ ដោយ​បាន​ហៅ​ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​រួម​មាន​ ១-ឈ្មោះលី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ-​ហូ​ឡង់ មានស្រុក​កំណើត​នៅ​ទីក្រុង​រ៉ូ​ទ​ធី​​ដាម​ ប្រទេស​ហូ​ឡង់  មាន​ទីលំនៅ​​ក្នុងភូមិ​ទី​៥ សង្កាត់​បឹង​កេងកង​ទី​១ ខ​ណ្ឌ​ចំការមន រាជ​ធានី​​ភ្នំពេញ ។ ២-​ឈ្មោះអឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ថៅកែ​រោងចក្រ​ផលិត​ស្ករផង រស់នៅ​ភូមិ​ជា​ជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ៣-​ឈ្មោះ​រ៉េ​ត សុធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជី​រោ​ទ៍​​ទី​​២ ឃុំ​ជី​រោ​ទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ​រួម​ជាមួយនឹង​រថយន្ត​ម៉ាក​នី​ស្សាន់​១​គ្រឿង​ ពាក់​ស្លា​ក​លេខ​ភ្នំពេញ​2AA-8807 ត្រូវ​​​បញ្ជូន​មក​កាន់​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ត ​ដើម្បី​សួរ​នាំ ។

សមត្ថកិច្ច​បាន​បញ្ជាក់​​ថា ជន​ដៃដល់​ឈ្មោះង្វៀ​ង តាំង​ដុ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ដែលត្រូវជា​សង្សារ​របស់​ឈ្មោះលី ហេង ​​បាន​ធ្វើ​ទារុណកម្ម​មក​លើ​ក្មេង​ប្រុស​ខាងលើ ហើយ​ថែម​ទាំងបាន​​លួច​យក​ហ្វេ​ស​បុក​របស់​ឈ្មោះ​លី ហេង ប្រើ
​​​ដាក់​​ឈ្មោះ Stefan Struik  លុះ​មក​ដល់​ថ្ងៃទី​០៦ ​ធ្នូ សមត្ថកិច្ច​បាន​​ឃាត់​ម្ចាស់​ហ្វេ​ស​បុក​ Stefan  Struik ដែល​មានឈ្មោះ​ពិត​ គឺ​ ​លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ត្រង់ចំណុច​​សណ្ឋាគារ​មេគង្គ រួម​នឹង​មនុស្ស​ប្រុស​២​នាក់​ទៀត​ ដែល​ជា​អ្នកបម្រើ​​ការងារ​ឱ្យជនជាតិ​ហូ​ឡង់​នេះ ។

​​ជនជាតិ​វៀតណាម ​ដែល​ជា​អ្នក​ធ្វើ​ទារុណ​លើ​កុមារ​ គឺ​បានរត់គេច​ខ្លួន​ចូល​ទៅ​ប្រទេស​វៀតណាម​​បាត់​ហើយ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​បន្ត​នីតិវិធី​ ដោយ​​នាំខ្លួន​ជន​ទាំង​៣​នាក់​ដែល​ឃាត់​នោះ បញ្ជូន​តាម​រថយន្ត​ទៅ​កាន់​ខេត្តមណ្ឌលគិរី​ជា​ម្ចាស់​ករណី ។​ ហើយ
វី​ដេ​អូ​ ដែល​ប្រើ​ប្រដា​ប់​ឆក់​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​នោះ​ បាន​កើតឡើង​តាំងពី​២​ខែ​មុន​​ ទើបតែបែកធ្លាយ​គេ​​បង្ហោះ​តាម​បណ្តាញ​សង្គម ទើប​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្តង ។