ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោង​បញ្ចប់​ការ​ជួស​ជុល​ព្រះពុទ្ធ​បដិមា​នៅ​រួត​បា​កាណ​​ឆាប់​ៗ​ខាង​មុខ​នេះ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​បញ្ចប់​ការ​ជួសជុល​ព្រះពុទ្ធ​បដិមា នៅ​រួត​បាកាន​ប្រា​សាទ​អង្គរ​វត្តក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លោក សយ សុភា​រិ​ន្ទ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​គម្រោង​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន…

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​បញ្ចប់​ការ​ជួសជុល​ព្រះពុទ្ធ​បដិមា នៅ​រួត​បាកាន​ប្រា​សាទ​អង្គរ​វត្តក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

លោក សយ សុភា​រិ​ន្ទ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​គម្រោង​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន ៣​អង្គនៅ​ជាន់​បាកាណមាន​ប្រសាសន៍​ថា គម្រោង​ជួសជុល​នេះ គ្រោង​នឹង​បញ្ចប់​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​ក្រុម​ការ ងារ​ជួសជុល​កំពុង​លាប​ម្រ័ក្សណ៍​លើ​រូប ដែល​ជា​ការងារ​ចុង​ក្រោយ​។

លោក សុភា​រិ​ន្ទ បាន​រំឭក​ពី​ស្ថានភាព​ដើម​ឡើយនៃ​ព្រះពុទ្ធ​បដិមា គឺ​មាន​ស្ថានភាព​ខូចខាត​ច្រើន ដែល​ត្រូវ​ជួសជុល និង​អភិរក្ស​ជា​បន្ទាន់​។ លោក​ពន្យល់​ថា លើ​រូប​បដិមា​មាន​ស្នឹម​ខ្មៅ ក្តាំង​ធូលី ក្តាំង​អំបិល កំណក​អាចម៍​ប្រចៀវ និង​ទឹកនោម​ប្រចៀវ​ជាដើម ដែល​ដក់​លើ​រូប​។

លោក​បន្ត​ថា ការ​សម្អាត​ចែក​ជា​ពីរ គឺ​សម្អាត​ស្ងួត​ដោយ​យក​ធូលី​ដែល​កក​ក្តាំង​លើ​ផ្ទៃ​ព្រះ​កាយ​បដិមា​ចេញ​សិន ដោយ​ប្រើ​ជក់​ស្តើង​ទន់​ៗ​បោស​ចេញ​ឱ្យ​បាន​ស្អាត​។ បន្ទាប់​មក ​ត្រូវ​សម្អាត​សើម មុន​ដំបូង​ត្រូវ​យក​ទឹក​មក​សម្អាត​សិន ដោយ​យក​សំឡី​រុំ​នឹង​ឈើ​តូច​ៗ ហើយ​ជ្រលក់​នឹង​ទឹក​ដែល​គ្មាន​ជាតិ​រ៉ែ មក​ជូត​កន្លែង​ដែល​ស្នឹម​ខ្មៅ ក្តាំង​ធូលី ក្តាំង​អំបិល កំណក​អាចម៍​ប្រចៀវ និង​ទឹកនោម​ប្រចៀវ ហើយ​វា​នឹង​ដាច់​កំណក​នោះ​មក ប៉ុន្តែ​ពណ៌​ដើម​នៅ​រក្សា​ដដែល​។

បច្ចុប្បន្ន​ ការងារ​សម្រេច​បាន​ប្រមាណ​៩០​ភាគរយ​ហើយ បន្ទាប់​ពី​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ​នៅ​ពាក់ កណ្ដាល​ខែមក​រា ឆ្នាំ​២០២២​។ ក្នុង​ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ព្រះពុទ្ធ​បដិមា​១​អង្គ នៅ​ទិស ខាងត្បូង​។ ហើយ​នៅ​ឆ្នាំ​២០២២​នេះ ក៏​បាន​ជួសជុល​ព្រះពុទ្ធ​បដិមា​ចំនួន​៣បន្ថែម​ទៀត នៅ​ទិស​ខាងជើង ខាងលិច និង​ខាងកើត ព្រមទាំង​ព្រះពុទ្ធ​ចូល​និព្វាន​ចំនួន​២​អង្គ នៅ​ទិស​ខាងកើត និង​ខាងជើង​។

​​​

អត្ថបទសរសេរ ដោយ