ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Robot ដឹក​ជញ្ជូន​ម្ហូប​ជំនួយ​ដល់​មនុស្ស

7 ឆ្នាំ មុន

Just Eat បាន​ដឹក​ជញ្ជូន​ម្ហូបអាហារ​ជា​លើក​ដំបូង​ដោយ​ប្រើ Robot ជំនួស​មនុស្ស​នៅ​សង្កាត់ Greenwich នាទី​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ ជា​ផ្នែក​មួយ​នៃ​គំរោង​ដឹក​ជញ្ជូន​អាហារ​ក្នុង​ទីក្រុង​នានា​ដោយ

ក្រុមហ៊ុន Just Eat បាន​ដឹក​ជញ្ជូន​ម្ហូបអាហារ​ជា​លើក​ដំបូង​ដោយ​ប្រើ Robot ជំនួស​មនុស្ស​នៅ​សង្កាត់ Greenwich នាទី​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ ជា​ផ្នែក​មួយ​នៃ​គំរោង​ដឹក​ជញ្ជូន​អាហារ​ក្នុង​ទីក្រុង​នានា​ដោយ​គ្មាន​មនុស្ស​បើកបរ ។

ឆ្លង​តាម​ការ​ធ្វើតេស្ត​លើក​ទី​មួយ​នេះ ក្រុមហ៊ុន Just Eat ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​អន​ឡាញ ធំ​ជាង​ក្នុង​ទ្វីបអឺរ៉ុប បាន​ក្លាយជា​ក្រុមហ៊ុន​ទី​មួយ​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ​ដោយ​ប្រើប្រាស់ Robot ។ ការ​ធ្វើតេស្ត​បាន​ប្រព្រឹត្ត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ផែនការ​ដឹក​ជញ្ជូន​អាហារ​តាម​រយៈ Robot កាលពី​ច្រើន​ខែ​មក​ហើយ ។ ពេល​នោះ​ក្រុមហ៊ុន Just Eat បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Starship Technologies​សម្រាប់​គំរោង Robot នោះ ។

ក្រុមហ៊ុន​មាន​គំរោង​ពង្រីក​សេវា​របស់​ខ្លួន​នៅ​ពាសពេញ​ទីក្រុង​ឡុ​ង​ដ៍ សម្រាប់​រយៈពេល​ខាង​មុខ ព្រោះ​វា​ប្រហែលជា​ត្រូវ​ឲ្យ​ខាង​ភោជនីយដ្ឋាន​នានា ត្រូវ​កាត់​បន្ថយ​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​របស់​ពួក​គេ ។ Robot នេះ​ត្រូវ​បាន​គេ​សាកល្បង​នៅ​ក្នុង​ទីក្រុង​ប្រហែល​ជាង ៤០ នៅ​ពាសពេញ​ទ្វីបអឺរ៉ុប ទាំងមូល ដោយ​ចំណាយ​ប្រហែល​១​ផោន សម្រាប់​ការ​ដឹក​ជញ្ជូន​ម្តង ធៀប​នឹង​ការ​ប្រើប្រាស់​មនុស្ស​សម្រាប់​ការ​ដឹក​ជញ្ជូន​ម្តង​វិញ ត្រូវ​ចំនាយ​ប្រាក់​អស់ពី​៣​ទៅ​៦​ផោន ។

លោក Graham Corfield នាយក​គ្រប់គ្រង​ក្រុមហ៊ុន Just Eat នៅ​អង់គ្លេស បាន​និយាយ​ថា «​យើង​នឹង​ដាក់​ប​ញ្ជូ​ល​សេវា​ដឹក​ជញ្ជូន​តាម​ផ្ទះ​បន្ថែម​ទៀត ទៅ​ក្នុង​សេវាកម្ម​របស់​ក្រុមហ៊ុន Just Eat ។ បច្ចុប្បន្ន​នេះ​យើង​អនុវត្ត​នៅ​ក្នុង​សង្កាត់ Greenwich ហើយ​យើង​កំពុងធ្វើការ​ពង្រីក​ការងារ​ដឹក​ជញ្ជូន​ដោយ Robot ឲ្យ​បាន​ពេញទី​ក្រុង​ឡុ​ង​ដ៍ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ។

Robot របស់​ក្រុមហ៊ុន Just Eat មាន​កង់​ចំនួន​៦ និង​អាច​រត់​បាន​ល្បឿន​រហូត ដល់​៦,៤៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​ស្ថាបនិក Skype ដែល​បាន​បង្កើត​ក្រុមហ៊ុន Starship Technologies នៅ​ឆ្នាំ​២០១៤ ។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ​ទម្ងន់​១០​គីឡូក្រាម និង​រត់​បាន​ក្នុង​រង្វង់​១៦​គីឡូម៉ែត្រ មាន​ន័យ​ថា ក្នុង​ការ​ដឹក​ជញ្ជូន​ម្ហូប​ចម្ងាយ​ពី​៣​ទៅ​៥​គីឡូម៉ែត្រ Robot ត្រូវ​ចំណាយ់ពេល ពី​១៥​ទៅ​៣០​នាទី ។ វា​មាន​សមត្ថភាព​បញ្ជា​ខ្លួន​វា​ឲ្យ​គេច​ពី​គ្រោះថ្នាក់ ឬ​ឧបសគ្គ​នានា​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​GPS និង​កាមេរ៉ា​ចំនួន​៩ ហើយ​យើង​ក៏​អាច​តាមដាន Robot នោះ​នៅ​គ្រប់ពេលវេលា​ផង​ដែរ ។

អតិថិជន​មិន​អាច​ជ្រើសរើស​ត្រូវ​តែ​ឲ្យ Robot ដឹក​ជញ្ជូន​ម្ហូបអាហារ​ឲ្យ​ខ្លួន​ទេ ។ ប៉ុន្តែ​ប្រ​សិន​វា​កំពុង​ដឹក​ជញ្ជូន​ម្ហូប​ឲ្យ​វិញ​នោះ វា​នឹង​លោត​សញ្ញា​ប្រាប់​នៅ​ក្នុង App ថា Robot កំពុង​ដឹក​ម្ហូប​ឲ្យ​អ្នក ។ នៅ​ពេល​ទៅ​ដល់​កន្លែង អតិថិជន​និង​ទទួល​បាន​សារ​មួយ ដែល​មាន​លេខ​កូដ​សំងាត់​ដើម្បី​បើក​សោ​យក​ម្ហូប​នៅ​ក្នុង Robot ៕