ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនបរទេស​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​បារាំង មាន​ជំងឺ​ប្រចាំ​កាយ បាត់បង់​ជីវិត​នៅ​ខេត្តមណ្ឌលគិរី

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ករណី​ស្ត្រី​ជនបរទេស​ម្នាក់​ឈ្មោះ ALIANCHE Iris អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​បារាំង មានមុខ​របរ​គ្រូបង្រៀន​តាម​អន​ឡាញ កាន់​លិខិតឆ្លងដែន​ស្របច្បាប់ ស្នាក់​នៅ​បណ្ដោះអាសន្ន…

ខេត្តមណ្ឌលគិរី ៖ ករណី​ស្ត្រី​ជនបរទេស​ម្នាក់​ឈ្មោះ ALIANCHE Iris អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​បារាំង មានមុខ​របរ​គ្រូបង្រៀន​តាម​អន​ឡាញ កាន់​លិខិតឆ្លងដែន​ស្របច្បាប់ ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ ។

ក្រោយ​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​បង្អែក សែន​មនោ​រម្យ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល​ថ្ងៃ​សុក្រ ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ។

ក្រោយ​ពិនិត្យ​វិភាគ​នៅ​កន្លែង​កើតហេតុ និង​សាកសព​យ៉ាង​យកចិត្តទុកដាក់ ពី​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ បាន​សន្និដ្ឋាន​ថា សាកសព​ជន​រង​គ្រោះ បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ (​គឺ​ជំងឺហឺត​) ។

យោង​តាម​ការ​បំភ្លឺ​ពី​ម្ដាយ​ជនជាតិ​បារាំង នៃ​សព​ខាងលើ បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់​មាន​ជំងឺហឺត និង​ប្រើប្រាស់​ថ្នាំ​ហឺត ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​នាង ព្រមទាំង​ផឹកស្រា ជក់បារី ជា​ប្រចាំ​ផង​ដែរ ។

ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់ កម្លាំង​សមត្ថកិច្ច ក៏​បាន​ធ្វើការ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​ទទួលយក​ទៅ​តំកល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ