ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តូ​យ៉ូ​តា​០១​គ្រឿង ក្រឡាប់​លើ​ផ្លូវ​ល្បឿន​លឿន របួសធ្ងន់​ស្រាល​មនុស្ស​០៤នាក់

1 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ រថយន្ត​០១​គ្រឿង ម៉ាក​តូ​យ៉ូ​តា អាល់​ហ្វា​ត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន បណ្ដាល​អោយ រថយន្ត​ក្រឡាប់ រង​របួសធ្ងន់​ស្រាល​ដល់​មនុស្ស​ចំនួន​០៤​នាក់…

ខេត្ដកំពង់ស្ពឺ ៖ រថយន្ត​០១​គ្រឿង ម៉ាក​តូ​យ៉ូ​តា អាល់​ហ្វា​ត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន បណ្ដាល​អោយ រថយន្ត​ក្រឡាប់ រង​របួសធ្ងន់​ស្រាល​ដល់​មនុស្ស​ចំនួន​០៤​នាក់ នៅ​វេលា​ម៉ោង​០៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២​នេះ ត្រង់​ចំណុច ភូមិ​ពាម​ទុង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បើ​តាម​ជំនាញ​ចរាចរណ៍​ស្រុក​ភ្នំស្រួច លោក​វរសេនីយ៍ទោ ពៅ នឿ​ន បានអោយ​ដឹង​ថា រថយន្ត​០១​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់ ម៉ាក​តូ​យ៉ូ​តា អាល់​ហ្វា​ត (Alphard) ព​ណ៍​ស ស្លាក​លេខ​ភ្នំពេញ 2BF-8590 បើកបរ​ដោយ​ឈ្មោះ ប៉ក់ ពឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង អ្នក​រួម​ដំណើរ​ចំនួន ០៤​នាក់ (​ក្នុង​នោះ​មាន​ស្រី​ម្នាក់​) រួម​មាន ៖
ទី​១- ឈ្មោះ អាន់ ជុង​ហូ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ (​ជនជាតិ​កូរ៉េ​)
ទី​២- ឈ្មោះ អ៊ី សហា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​(​ជនជាតិ​កូរ៉េ​)
ទី​៣- ឈ្មោះ គី​ម យ៉ុ​ង​ហ៊ុន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ (​ជនជាតិ​កូរ៉េ​)
និង​ទី​៤- ឈ្មោះ មីន ធីតា ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ជនជាតិ​ខ្មែរ​)។

លោក​វរសេនីយ៍ទោ ពៅ នឿ​ន អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច បាន​បន្ត​ថា រថយន្ដ​បើកបរ ក្នុង​ទិស​ដៅ​ពី​ខាងកើត ទៅ​ទិស​ខាងលិច (​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​) ក្នុង​គន្លង​ខាងឆ្វេង​ដៃ លុះដល់​ចំណុច​ខាងលើ បាន​គេច​រថយន្ត​មួយ​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក រួច​ហើយ​អ្នកបើកបរ​ជាន់​ហ្វ្រាំង​ភ្លាម​ៗ​ក្នុង​ពេល​រថយន្ដ​កំពុង​ស្ថិត​ក្នុង​ល្បឿន​លឿន​ផង​នោះ បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ជុំ បង្ក​គ្រោះថ្នាក់​មនុស្ស​នៅ​ក្នុង​រថយន្ដ (​ចំនួន​០៤​នាក់​) និង​ខូចខាត​រថយន្ដ ទាំងស្រុង ។

សមត្ថកិច្ច​នគរបាល បាន​ជួយ​សង្គ្រោះ​បញ្ជូន​ជន​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ