ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​បកអាក្រាត​ប្រពន្ធ​តាម​ទូរទស្សន៍​រឿងក្លិន​ជើង​ស្អុយ​ហើយ​សម្រេចចិត្ត​លែងលះ​គ្នា

7 ឆ្នាំ មុន

សារព័ត៌មាន «Qiuqiu» របស់​ចិន កាលពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៦ ផ្សាយ​ថា លោក​ស៊ូ ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ៊ឺណា​ន បាន​បង្ហាញខ្លួន​តាម​ស្ថានីយទូរទស្សន៍​បកអាក្រាត​ពី​ភាព​ស្មោកគ្រោក​របស់​ប្រពន្ធ​ដែល​មាន​ក្លិន​ជើង​ស្អុយ

សារព័ត៌មាន «Qiuqiu» របស់​ចិន កាលពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៦ ផ្សាយ​ថា លោក​ស៊ូ ជនជាតិ​ចិន រស់នៅ​ខេត្ត​ហ៊ឺណា​ន បាន​បង្ហាញខ្លួន​តាម​ស្ថានីយទូរទស្សន៍​បកអាក្រាត​ពី​ភាព​ស្មោកគ្រោក​របស់​ប្រពន្ធ​ដែល​មាន​ក្លិន​ជើង​ស្អុយ ។

លោក​ស៊ូ បញ្ជាក់​ថា បាន​ប្រាប់​ឱ្យ​ប្រពន្ធ​លាង​ជើង​ជា​ញឹកញាប់ ប៉ុន្តែ​នាង​មិន​ស្តាប់ ។ ក្លិន​ជើង​របស់​នាង​អាច​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​រថយន្តក្រុង​ខ្យល់ចាប់ ។

លោក​ស៊ូ ស្នើ​ឱ្យ​ប្រពន្ធ​កែ​លម្អ​ចំណុច​មិនល្អ​នោះ ប៉ុន្តែ​នាង​មិន​ធ្វើ​តាម​ហើយ​លោក​ចំអក​ថា ប្រហែលជា​នាង​ចង់ឱ្យ​លោក​ស្លាប់ ព្រោះតែ​ដកដង្ហើម​មិន​រួច បន្ទាប់​ពី​ទ្រាំ​រួមរស់​នឹង​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។

ខណៈ​ទូរទស្សន៍​ថតរូប​ភាព​លោក​ស៊ូ​បញ្ជាក់​ថា ប្រពន្ធ​របស់​លោក​គ្មាន​សណ្តាប់ធ្នាប់​ទេ​រមែង​បោះ​សម្លៀក​បំពាក់​ទុក​នៅ​គ្រប់​ទីកន្លែង ។ លោក​ស៊ូ​ដើរទៅ​គ្រែ រួច​បើក​ខ្នើយ​ឡើង​ទាញ​យក​ស្រោមជើង​របស់​ប្រពន្ធ​បង្ហាញ​ទស្សនិកជន ។ បុរស​រូប​នេះ​និយាយ​ថា ជា រឿយ​ៗ​លោក​បាន​ប្រាប់​ឱ្យ​ប្រពន្ធ​សំអាតផ្ទះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នាង​មិន​ព្រម​ស្តាប់ និង​មិន​ព្រម​កែប្រែ​អត្ត​ចរិត​ទេ ។

ជា​រៀង​រាល់​លើក​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ស៊ូ​ត្រូវ​ប្រឈម​មុខ​នឹង​ក្លិន​ជើង​របស់​ប្រពន្ធ​។ នៅ​រដូវក្តៅ​ពី​៣​ទៅ​៥​ថ្ងៃ ទើប​ប្រពន្ធ​ងូតទឹក​ម្តង ហើយ​នាង​សំអាត​ជើង​តែ​ក្នុង​ពេល​ងូតទឹក​ប៉ុណ្ណោះ ។

អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​លោក​ចង់​លែងលះ​មែន​ទេ? លោក​ស៊ូ​ឆ្លើយ​ថា​«​ចង់​លែងលះ​» ។

ទោះជា​យ៉ាងណា​ក្តី ប្រពន្ធ​បញ្ជាក់​ថា​មិន​ចង់​លែងលះ​ទេ​។ នាង​រៀបរាប់​ថា ពួក​នាង​គ្រាន់តែ​ទាស់សម្តី​គ្នា​តិចតួច ប៉ុន្តែ​នាង​មិន​បាន​បញ្ជាក់​ពី​ចំណុច​អាក្រក់​របស់​ខ្លួន​ដែល​ប្តី​បកអាក្រាត​នោះ​ទេ ។

ដោយ​មិន​អាច​កែប្រែ​ការ​ចង់​លែងលះ​របស់​ប្តី​បាន ទីបំផុត​ស្ត្រី​ជា​ប្រពន្ធ​ក៏​យល់ព្រម​តាម ។

ប្រវត្តិ​ស្នេហ៍​របស់​ប្តី​-​ប្រពន្ធ​លោក​ស៊ូ គឺ​ពួក​គេ​ណាត់ជួប​គ្នា​នៅ​ហាង​ទំនិញ​មួយ ។

វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហាញ​ពី​រឿង​នោះ មាន​មនុស្ស​ចូល​ទស្សនា​ជាង​៣០​លាន​នាក់​នៅ​លើ​ពិភពលោក ៕