ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​បា​ប្រសើរ​ជាង​ស្លា.ប់​មេ លិច​ទូក​កណ្ដាលទន្លេ​ប្រសើរ​ជាងភ្លើង​ឆេះ​ផ្ទះ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ផ្ទះ​១​ធ្វើ​អំ​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ស្លឹក​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ ស្មើនឹង​២​ខ្នង​ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ផ្ទះ​១​ធ្វើ​អំ​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ស្លឹក​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ ស្មើនឹង​២​ខ្នង​ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​រាប​ដល់​ដី​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការ​ង​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ ខណៈ​ឪពុក​ម្តាយ​ទៅ​ច្រូតស្រូវ​អស់ ម្ចាស់ផ្ទះ​ប្តី​ឈ្មោះ ទុំ ធឿ​ន អាយុ​៥៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រ៉េ​ត យ៉​ម អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើ​តុ​ហេតុ​ខាងលើ​មានកូន​៦​នាក់ ប្រុស​៤ និង​ស្រី​២​នាក់ នៅ​ពេល​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ទៅ​ច្រូតស្រូវ​អស់​នៅ​សល់​តែ​កូន​ៗ ពួក​គេ​នាំ​គ្នា​ដាំបាយ​ចោល​ហើយ​នាំ​គ្នា​ប្រឡែង​គ្នា​លេង​នៅ​ក្រោមផ្ទះ។

ដោយ​ខែ​នេះ​ជា​រដូវរំហើយ និង​មាន​ខ្យល់​បក់​ផង​នោះ គ្រាន់តែ​មួយ​ព្រ​ព្រិច​ភ្នែក​សោះ​បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញបន្ទុក​តែ​ម្តង ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​ពុំ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​តាម​កម្លាំង​ខ្យល់​ឆេះ​អស់ទាំង​ស្រុង​នូវ​ទ្រព្យសម្បត្តិ​ជា​ច្រើន​រួម​មាន ម៉ូតូ​១​គ្រឿង កង់ ស្រូវ​៣​តោន លុយ​ខ្មែរ​១​លាន​រៀល និង​សម្ភារ​ជា​ច្រើន​មុខ​ទៀត​។ គួរ​ឲ្យ​សោកស្តាយ​ក្រៃ​លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ លោក​មាន​តែ​ប៉ុណ្ណឹង ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ឡើយ​៕