ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Messi វៀតណាម សម្រេចការ​ផ្ទេរ​ចូលរួម​ក្លិប​នៅ​លី​គ​ទី​២ បារាំង

1 ឆ្នាំ មុន

បារាំង ៖ ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម Nguyen Quang Hai របស់​ក្រុម​ជម្រើសជាតិ​រៀត​ណា​ម បាន​សម្រេច

បារាំង ៖ ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម Nguyen Quang Hai របស់​ក្រុម​ជម្រើសជាតិ​រៀត​ណា​ម បាន​សម្រេចការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប Pau FC នៃ​លី​គ​លំដាប់​ទី​២ របស់​ប្រទេស​បារាំង​ជា​ផ្លូវការ​ហើយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Tuoi Tre News ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​ទៅ​។

ក្លិប Pau FC មាន​មូលដ្ឋាន​ក្នុងស្រុក Pau ខេត្ត Pyrenees-Atlantiques ដែល​មាន​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ​ពី​ទី​ក្រុងប៉ារីស បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ដើម្បី​ណែនាំ Hai ដល់​អ្នកគាំទ្រ​របស់​ខ្លួន​។ បន្ទាប់​ពី​បញ្ចប់​ការ​ត្រួតពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​។

ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៥​ឆ្នាំ ដែល​ត្រូវ​ប្រជាជន​វៀតណាម​ប្រសិទ្ធ​នាម​ថា «Messi វៀតណាម​» រូប​នេះ នឹង​ពាក់អាវ​លេខ​១៩ នៅ​ក្នុង​ក្រុម Pau FC ។ ជាមួយ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ បូក​រួម​ជម្រើស​បន្ថែម​១​ឆ្នាំ​ទៀត​។ ដែល​បាន​ធ្វើ​ឱ្យ​រូបគេ ក្លាយជា​កីឡាករ​វៀតណាម​ដំបូង​គេ ចុះហត្ថលេខា​សម្រាប់​ក្លិប​អាជីព​នៅ​បារាំង​។

មុន​ចូលរួម​ជាមួយ Pau FC កីឡាករ​នាំ​លេង​របស់​រៀត​ណា​ម​រូប​នេះ បាន​ក្លាយជា​កីឡាករ​គ្មាន​ក្លិប​លេង (Free Agent)​។ បន្ទាប់​ពី​ធ្វើ​ពិធី​លា​ជាមួយ​ក្លិប Hanoi FC នៃ​លី​គ​កំពូល​វៀតណាម កាលពី​ខែមីនា​កន្លង​ទៅ​។ ខណៈ​ដែល​ក្រុម Pau FC បាន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​ទី​១០ នៃ​លី​គ​លំដាប់​ទី​២ បារាំង កាលពី​រដូវ​កាល​មុន​។

គួរ​រំលឹក​ថា Nguyen Quang Hai គឺជា​យុវជន​ថ្នាល​របស់ Hanoi FC មុន​កា្ល​យ​ជា​សមាជិក​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ ២០១៤ ដោយ​បង្ហាញខ្លួន​សរុប ១២៧​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ៣១​គ្រាប់​។ ហើយ​ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៧ ដោយ​បង្ហាញខ្លួន​សរុប ៤៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ