ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! តា​វ៉ិ​ច​ទ័​រ ក៏​សម្រេច​ដើរ​ចេញពី​ការងារ​នៅ CTN ដូច​​នាយ ពាក់​មី ដែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ក៏​បាន​សម្រេចចិត្ត​ដើរ​ចេញពី​ការងារ​នៅ​ស្ថានីយទូរទស្សន៍ CTN ដូច​ទៅ​នឹង​ក្រុម​កំប្លែង​នាយ ពាក់​មី ផង​ដែរ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ក៏​បាន​សម្រេចចិត្ត​ដើរ​ចេញពី​ការងារ​នៅ​ស្ថានីយទូរទស្សន៍ CTN ដូច​ទៅ​នឹង​ក្រុម​កំប្លែង​នាយ ពាក់​មី ផង​ដែរ បន្ទាប់​ពី​លោក​ក៏​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ទៅ​នឹង​អ្នកដឹកនាំ​ថ្មី​ដែល​ជា​ជនជាតិ​ឥណ្ឌា​នោះ​ដែរ​។

អ្នកដឹកនាំ​ក្រុម​កំប្លែង​នៅ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​បញ្ជាក់​តាម​រយៈ​សារ​នៅ​ក្នុង​គ្រុប​ការងារ​របស់​លោក និង​ត្រូវ​បាន​គេ​បញ្ចេញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ថ្ងៃនេះ ជា​ថ្ងៃ​ចុង​ក្រោយ​របស់​លោក​នៅ CBS កន្លង​មក បើ​មាន​ខុសឆ្គង ឬ​សំដី​តូច​ធំ​ចំពោះ​បងប្អូន ខ្ញុំ​សូម​ការ​អភ័យទោស​»​។ លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​អរគុណ អ្នកឧកញ៉ា ដែល​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំបាទ​បាន​រៀនសូត្រ​ពី​ការងារ​ក្នុង​វិស័យ​នេះ ខ្ញុំ​សូម​អរគុណ​»​។

ការ​សម្រេច​ដើរ​ចេញពី​លោក សុវណ្ណ រិ​ទ្ធី នា​ពេល​នេះ ក៏​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​គ្នា ក្រោយ​តារា​កំប្លែង​នាយ ក្រូច និង​អ្នក​នាង អ៊ី​ត ក៏​បាន​ប្រកាស​បញ្ចប់​ការងារ​នៅ CTN នេះ​ដូច​គ្នា​។ យ៉ា់ងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​នៅឡើយ​ទេ ខណៈ​ពេល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​។

ប៉ុន្តែ​កន្លង​មក លោក​ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​ខាងលើ​នេះ​ថា រូប​លោក និង​តារា​កំប្លែង​ទាំងអស់​នៅ CTN គឺជា​ក្រុម​តែ​មួយ ហើយ​ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ផង​ដែរ នូវ​ការ​អនុវត្ត​ការងារ​បែប​រឹតត្បិត​ខ្លាំង​ពេក​ពី​អ្នកដឹកនាំ​មក​ថ្មី ដែល​ជា​ជនជាតិ​ឥណ្ឌា ក្នុង​ពេល​កន្លង​មក លោក​តែងតែ​យល់​ស្រប​ទៅ​តាម​ការ​សម្រេចចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​ស្ថានីយ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា ក្រោយ​ការ​ចាកចេញ​របស់​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ នា​ពេល​នេះ តើ​កម្មវិធី «​សំណើច​២​គ្រួសារ​» ដែល​លោក​ជា​អ្នកដឹកនាំ ហើយ​ជា​កម្មវិធី​ក៏​មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​ទស្សនិកជន​នោះ​នឹង​ទៅ​ជា​យ៉ាងណា? ខណៈ​ដែល​កម្មវិធី​កំសាន្ត​មួយ​ចំនួន​របស់​នាយ ពាក់​មី ក៏​ត្រូវ​បាន​មាន​អ្នក​ជំនួស​ហើយ​នោះ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ការ​ចាក​ចេញពី​បុគ្គល​ឆ្នើម​ៗ​ជា​បន្តបន្ទាប់​នោះ មហាជន​កំពុង​តែ​រង​ចាំ​មើល​ថា ស្ថានីយទូរទស្សន៍ CTN នឹង​មាន​យុទ្ធសាស្ត្រ​អ្វី​ថ្មី សម្រាប់​ដំណើរការ​កម្មវិធី​កំសាន្ត​នានា​របស់​ខ្លួន​ឲ្យ​នៅ​តែ​មាន​និ​ន្ត​រ​ភាព និង​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​។

ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា អ្នកដឹកនាំ​ថ្មី​របស់ CTN អាច​នឹង​ពិចារណា​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ការងារ​ខ្លះ​ៗ ដើម្បី​ជា​ការ​ទាក់ទាញ​យក​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចាកចេញ​នោះ​មក​វិញ​ឬ​យ៉ាងណា​ឡើយ ខណៈ​ពេល​ដែល​បុគ្គលិក​ដែល​បាន​ចាកចេញ​នា​ពេល​នេះ​ក៏​មិន​ទាន់​មាន​តម្រុយ​ថា នឹង​ចូលរួម​ការងារ​ជាមួយ​ស្ថានីយទូរទស្សន៍​ថ្មី​ណាមួយ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ