ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​វា​.​យ​តប់​រហូត​ចាក់​មនុស្ស​របួស​ផ្អើល​ម្ដុំ​ផ្សារ​រ៉ា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​ឃាត់ខ្លួន​ក្នុង​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទ​ម្ង់​ទោស ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោករ​វ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​រូប​នេះ​មាន​ឈោះ្ម ណា បូ​រ៉ា ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​យក​កូន កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ជៀម ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រង​របួស​ចំ​ទ្រូង​ខាងឆ្វេង​ចំនួន​០១​កន្លែង និង​ចំ​ខ្នងដៃ​ខាងស្តាំ ធ្វើ​ឱ្យ​មាន​ហូរ​ឈា​.​ម​ជា​ច្រើន​បណ្តាល​ឲ្យ​សន្លប់​តែ​ម្តង ។ ក្រោយ​ពី​កើត​មាន​ហេតុការណ៍​បង្ក​ដោយ​របួស​ស្នាម​នេះ​កើតឡើង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​ជន​បង្ក​យក​មក​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ៖ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ មាន​មនុស្ស​ប្រុស​ម្នាក់​ពុំ​ស្គាល់ឈ្មោះ បាន​ផឹកស្រា​ស្រវឹង រួច​មក​អុកឡុក​នៅ​កន្លែង​របស់​ខ្លួន​ម្ដុំ​ផ្សារ​រ៉ា ពេល​នោះ​បុរស​ម្នាក់​នោះ​បាន​យក​ស្បែកជើង និង​កៅអី​បម្រុង​វា​.​យ​រូប​ខ្លួន ខ្លួន​ក៏​បាន​គេច​ផុត ហើយ​រូបគេ​ក៏​ដក​កូនកាំបិត​ពី​ក្នុង​កាបូប​ដើម្បី​គំ​រា​.​ម​កុំឱ្យ​បុរស​ខាងលើ​វា​.​យមក​លើ​រូប​ខ្លួន ពេល​នោះ​ក៏​មានការ​ប្រ​តវា​.​យ​ប្រតប់​គ្នា ទើប​បណ្តាល​ឱ្យ​បុរស​នោះ​រង​របួស​ដោយ​កាំបិត​ចំ​ទ្រូង ហើយ​បុរស​នោះ​ក៏​ស្រ​វ៉ា​ចាប់​ទាញ​យក​កាំបិត​ពី​ដៃ​របស់​ខ្លួន បណ្តាល​ឱ្យ​ម៉ុ​តដៃ​បុរស​នោះ​បន្ថែម​ទៀត ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​មាន​វត្ថុ​តាង​ផង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ